សម្តេចធិបតី៖កម្ពុជាប្ដេជ្ញាប្រឆាំងទង្វើរើសអើង និងយកសាសាសនាធ្វើអាជីវកម្ម

Chuon Bona | ថ្ងៃទី 24 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៤ ០៣ ២៥
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាប្រឆាំងទង្វើរើសអើង និងយកសាសាសនាធ្វើអាជីវកម្ម ដើម្បីទប់ស្កាត់ការបង្កវិបត្ដិសាសនានៅកម្ពុជា។
អ្នកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍៖
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌនលើកទី៩ ឆ្នាំ២០២៥ នៃសាសនាឥស្លាមកម្ពុជាស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្ដទុកដាក់ និងផ្ដល់សេរីភាពលើការជឿជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋានពង្រឹងលើសុខដុមនីយកម្មនៃសាសនិកគ្រប់និកាយសាសនាដែលប្រឆាំងនូវរាល់ទង្វើរើសអើង ដើម្បីទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម 
ដែលអាចបង្កវិបត្ដិសាសនានៅកម្ពុជា។
សម្ដេចធិបតី បានបញ្ជាក់ថា ការប្រេះស្រាំជាតិសាសន៍ ការរើសអើងជាតិសាសន៍ ជាកត្តាមួយដែលនាំឱ្យមានការបែកបាក់ផ្ទៃក្នុងសង្គម ដែលហេតុនេះត្រូវរួមសាមគ្គីគ្នា រក្សាសុខដុមភាពក្នុងសង្គម ដើម្បីកម្ពុជាមានសុខសន្តិភាពបានយូរអង្វែងនិងការអភិវឌ្ឍជានិរន្តរ៍។
ជាមួយគ្នានេះ សម្ដេចធិបតីបានបញ្ជាក់ថា សុខសន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាទ្រព្យដ៏មានតម្លៃដែលត្រូវការពារឲ្យបានគង់វង្ស។

សម្ដេចធិបតីបានបង្ហាញមោទនភាពចំពោះប្រជាជនកម្ពុជាដែលគោរពសាសនាផ្សេងៗគ្នា ប៉ុន្ដែមានការសាមគ្គីគ្នាយ៉ាងល្អ ដោយមានការកោតសរសើរពីបណ្ដាប្រទេសជាច្រើននៅលើពិភពលោកនៃភាពសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលផងដែរ។ 
សូមបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត បន្តពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រយៈពេលជាង១៩ខែមកនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនជូនជាតិមាតុភូមិ ដូចជាការអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចជាតិមានកំណើនជាលំដាប់ ដែលអាចនាំកម្ពុជាឈានទៅសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្រាប់សហគមន៍ បងប្អូនខ្មែរឥស្លាមរស់នៅប្រកបដោយសុខសុវត្ថិភាព និងមានការីកចម្រើនជាលំដាប់ និងទទួលបានសិទ្ធិសេរីភាពគោរពជំនឿសាសនាយ៉ាងពេញលេញ ដែលបងប្អូនសាសនិកអ៊ិស្លាមតែងតែមានមោទនភាពថា “យើងខ្ញុំមានសំណាងណាស់ដែលបានកើតលើទឹកដីខ្មែរដ៏ស្រស់បវរ ដែលមានពុទ្ធសាសនាជាសាសនារបស់រដ្ឋ មានថ្នាក់ដឹកនាំកំពូលជាពុទ្ធសាសនិក តែបានយកចិត្តទុកដាក់ដល់សាសនិកអ៊ិស្លាម លើសពីបណ្តាប្រទេសមួយចំនួន”៕