យោធាអុីស្រាអែល បានស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន

Narith | ថ្ងៃទី 26 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៦ មីនា ២០២៥

អន្តរជាតិ៖ យោធាអុីស្រាអែលបានឱ្យដឹងថា ខ្លួនបាញ់ស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់ទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ យោធាអ៉ីស្រាអែលបានបន្តទៀតថា ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងនៅតាមតំបន់ជាច្រើនក្នុងប្រទេសអុីស្រាអែល ក្នុងនោះរួមមានទីក្រុង Jerusalem និងទីក្រុង Tel Aviv ផងដែរ។ ក្រុមហ៊ូទីមានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែនបានសន្យាថានឹងបង្កើនការវាយប្រហាររបស់ខ្លួនទៅលើអ៉ីស្រាអែល រួមទាំងនាវានិងកប៉ាល់នៅក្នុងតំបន់សមុទ្រក្រហម ជាការឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក កាលពីថ្ងៃទី១៥ ខែមីនា។ គួរបញ្ចាក់ថា អ្នកនាំពាក្យក្រុមហ៊ូទីបាននិយាយថា ក្រុមរបស់ខ្លួនក៏បានកំណត់គោលដៅលើនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក Truman ដោយប្រើប្រាស់មីស៊ីលបាលិស្ទីគ និងមីស៊ីលគ្រូស រួមទាំងដ្រូនផងដែរ។ ក្រុមហ៊ូទីបានវាយប្រហារជាង ១០០លើកទៅលើកប៉ាល់ដឹកទំនិញដែលធ្វើដំណើរឆ្លងកាត់តាមសមុទ្រក្រហម ចាប់តាំងពីសង្រ្គាមរវាងអុីស្រាអែល និងក្រុមហាម៉ាស នៅហ្កាហ្សា ផ្ទុះឡើងកាលពីឆ្នាំ២០២៣ កន្លងមក៕