កម្ពុជាប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឈានទៅសម្រេចគោលដៅជំរុញកំណើនផលិតកម្ម និងសេដ្ឋកិច្ច ឆ្នាំ២០៣០ និងឆ្នាំ២០៥០

Narith | ថ្ងៃទី 26 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៦ ០៣ ២០២៥

រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ក្នុងគោលដៅជំរុញការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដើម្បីរួមចំណែកកាន់តែធំដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកាតាលីករដើម្បីជំរុញការសម្រេចបាននូវចក្ខុវិស័យ២០៣០ និង២០៥០ របស់កម្ពុជា។
ថ្លែងក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ដែលធ្វើឡើងក្រោមអធិបតីឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ថ្ងៃទី២៦ ខែមីនា ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញការចាប់យកបដិវត្តកម្មបច្ចេកវិទ្យាទៅក្នុងវិស័យឧស្សាហកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងឈានទៅរកការសម្រេចនូវផែនការឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ ការដាក់បញ្ជូលបច្ចេកវិទ្យាក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញផលិតភាព និងបង្កើនតម្លៃបន្ថែម សម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងបរិការណ៍ដែលបណ្តាប្រទេស នៅលើ សកលលោក កំពុងតែបន្តការហ៊ុមព័ទ្ធដោយហានិភ័យនិងភាពមិនប្រាកដប្រជា រួមទាំងកម្ពុជាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា លើកឡើងថា ដើម្បីតម្រង់ទិសការងារ ក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការវិនិយោគលើមូលធនមនុស្សលើវិស័យអាទិភាពជាមូលដ្ឋាន មិនអាចបង្អង់ពេល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ដូចជាការបង្កើតចំណេះដឹង តាមរយៈការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថា STEM។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជាសេនាធិការ ដើម្បីសម្រេចបាននូវការកសាងមូលដ្ឋាន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះបានសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបន្ថែមបច្ចេកវិទ្យាជាអាទិភាពទី៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕