រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងចិនបានជួបពិភាក្សាគ្នាអំពីស្ថានភាពនៅឧបទ្វីបកូរ៉េ កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងអ៊ុយក្រែនផងដែរ

Narith | ថ្ងៃទី 02 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០២ មេសា ២០២៥
អន្តរជាតិ៖ ក្រសួងការបរទេសរុស្ស៉ីបានឱ្យដឹងថា លោករដ្ឋមន្រ្តីការបរទេស Sergei Lavrov បានពិភាក្សាជាមួយសមភាគីចិន លោក Wang Yi អំពីបញ្ហាតំបន់មួយចំនួន ដូចជាទាក់ទងនឹងស្ថានភាពនៅឧបទ្វីបកូរ៉េ និងកិច្ចការនៅអាស៊ីកណ្តាល រួមទាំងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងអ៊ុយក្រែនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅទីក្រុងមូស្គូ ក៏នឹងត្រៀមជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ផងដែរ។ ក្រសួងការបរទេសរុស្ស៊ីមិនបានផ្តល់ព័ត៌មានលម្អិតច្រើនទេដោយគ្រាន់តែបង្ហើបឱ្យដឹងថា កិច្ចពិភាក្សារវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ គឺបានធ្វើឡើងក្នុងលក្ខណៈមិត្តភាព និងបើកចំហក្នុងលក្ខណៈនៃទំនាក់ទំនងរុស្ស៊ី-ចិន។  ប្រមុខការទូតទាំងពីរ ក៏បានពិភាក្សាអំពីសង្រ្គាមនៅអ៊ុយក្រែន និងតម្រូវការសម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងផងដែរ។ គួរបញ្ជាក់ថា នេះជាជំនួបថ្នាក់កំពូលថ្មីមួយទៀត រវាងរុស្ស៊ី និងចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅ និងនៅចំពោះមុខភាពប្រែប្រួលនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយ៕