ស្រុកសាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំ លោកនាយក លោកនាយករងរដ្ឋបាលស្រុក និងលោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ចុះសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារ ចំនួន ០៤គ្រួសារ តំបន់ដីសម្បទានសង្គមកិច្ច ភូមិអូរកាខុប ឃុំក្រាំងល្វា។
ក្នុងឱកាសនៃការចុះសួរសុខទុក្ខ លោក ឈួន ចាន់ណា បាននាំយកនូវសម្ភារមួយចំនួន មកប្រគល់ជូន ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម, មីជាតិ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ១យួរ, ឃីត ១កញ្ចប់ (មុង ១, ភួយ ១, ក្រម៉ា ១, សារ៉ុង ១), និងថវិកា ១០០,០០០រៀល។
បន្ថែមពីលើនោះ លោក ឈួន ចាន់ណា ក៏បានឧបត្ថម្ភដល់កម្លាំងប្រចាំការនៅតំបន់ដីសម្បទាន នូវអង្ករ ២២គីឡូក្រាម, មីម៉ាម៉ា ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអុីវ ២យួរ, និងថវិកា ១០០,០០០រៀល៕