វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២២ មេសា ២០២៥
អន្តរជាតិ៖ តាមការិយាល័យបាននិយាយថា អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក JD Vance និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបង្ហាញពីវឌ្ឍនភាពក្នុងកិច្ចពិភាក្សាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលទីក្រុងញូវដែលីប្រញាប់ប្រញាល់ជៀសវាងពន្ធគយរបស់សហរដ្ឋអាម៉េរិក និងតុលាការរដ្ឋបាលរបស់លោក Trump ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ មន្ត្រីសហរដ្ឋអាម៉េរិកបាននិយាយថា លោក Vance បានទៅដល់ប្រទេសឥណ្ឌាកាលពីព្រឹកថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចផ្ទាល់ខ្លួនរយៈពេលបួនថ្ងៃទៅកាន់ប្រទេសនេះជាមួយនឹងក្រុមគ្រួសាររបស់គាត់។ បើតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក Modi បានឱ្យដឹងថា មេដឹកនាំទាំងពីរក៏បានកត់សម្គាល់ពីការបន្តកិច្ចខិតខំប្រឹងប្រែងឆ្ពោះ ទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ការពារជាតិ និងបច្ចេកវិទ្យាយុទ្ធសាស្ត្រផងដែរ។ តាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលលោក Trump បាននិយាយថា កិច្ចពិភាក្សានេះគឺមានភាពវិជ្ជមាន ហើយក៏មានឱកាសមួយដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី និងទំនើប ដែលផ្តោតលើការលើកកម្ពស់ការបង្កើតការងារ និងសុខុមាលភាពពលរដ្ឋនៅក្នុងប្រទេសទាំងពីរផងដែរ៕