ឥណ្ឌាបានកោះហៅមន្ត្រីការទូតប៉ាគីស្ថានមកជួប ក្រោយការវាយប្រហារសម្លាប់មនុស្សអស់ ២៦នាក់

Narith | ថ្ងៃទី 25 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ មេសា ២០២៥
អន្តរជាតិ៖ ឥណ្ឌា បានកោះហៅមន្ត្រីការទូតកំពូលរបស់ប៉ាគីស្ថានដែលប្រចាំទីក្រុងញូវដេលីមកជួប បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធបានសម្លាប់មនុស្ស ២៦នាក់នៅឯតំបន់កាស្មៀរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឥណ្ឌា បានប្រាប់ទៅកាន់មន្ត្រីការទូតកំពូលប៉ាគីស្ថានថា ទីប្រឹក្សាការពារជាតិនៃបេសកកម្មរបស់ប៉ាគីស្ថាន គឺជាបុគ្គលដែលមិនត្រូវបានស្វាគមន៍ ហើយទុកពេលមួយសប្តាហ៍ឱ្យពួកគេចាកចេញ។ រដ្ឋលេខាធិការនៃក្រសួងការបរទេសឥណ្ឌាបាននិយាយថា វាមានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារឆ្លងព្រំដែន ហើយទីក្រុងញូវដេលី នឹងផ្អាកសន្ធិសញ្ញាចែករំលែកទន្លេ អាយុកាល ៦ទសវត្សរ៍ ក៏ដូចជាបិទច្រកឆ្លងកាត់ដីគោកតែមួយគត់រវាងប្រទេសទាំងពីរ។ ឥណ្ឌា ក៏នឹងដកបុគ្គលិកការពារជាតិចេញពីប៉ាគីស្ថាន ហើយកាត់បន្ថយចំនួនបុគ្គលិកក្នុងបេសកកម្មនៅទីក្រុងអ៊ីស្លាម៉ាបាដ ពីចំនួន ៥៥នាក់មកនៅត្រឹម ៣០នាក់។ គួរបញ្ជាក់ថា ការវាយប្រហារដែលសង្ស័យថាធ្វើឡើងដោយក្រុម សកម្មប្រយុទ្ធបានសម្លាប់មនុស្សអស់ចំនួន ២៦នាក់នៅតំបន់ទេសចរណ៍ក្នុងតំបន់កាស្មៀរ ដែលជាការវាយប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិល និងមិនធ្លាប់មានក្នុងរយៈពេលជិតពីរទសវត្សរ៍៕