យន្តហោះអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ ២ថ្ងៃជាប់ៗគ្នា

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_3859

IMG_3863-1

អន្តរជាតិ៖ ប្រភពនៅក្នុងប្រទេសលីបង់បាននិយាយថា កាលពីថ្ងៃអង្គារយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែក លើតំបន់ជ្រលងភ្នំ Bekaa របស់ប្រទេសលីបង់ ជាថ្ងៃទីពីរជាប់ៗគ្នាដោយបានវាយប្រហារទៅលើទីតាំងរបស់ហេសប៊ូឡា និងបានសម្លាប់សមាជិកយ៉ាងហោចណាស់ម្នាក់នៃក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ នៅថ្ងៃអង្គារនេះដែរ ចលនាហេសប៊ូឡាក៏បានប្រកាសថា ខ្លួនបាន បាញ់មីស៊ីលជាង ១០០ គ្រាប់ទៅកាន់អ៊ីស្រាអែលផងដែរ នៅក្នុងការវាយប្រហារដ៏ធំបំផុតមួយរបស់ខ្លួនក្នុងអំឡុងពេលប្រតិបត្តិការប្រយុទ្ធជាង ៥ ខែដែលខ្លួនកំពុងដំណើរការស្របគ្នាជាមួយនឹងសង្គ្រាមនៅហ្គាហ្សា។ ប្រភពមួយដែលដឹងព័ត៌មានលម្អិតបាននិយាយថា សមាជិកក្រុមហេសប៊ូឡាម្នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសលើភូមិ Nabi Sheet។ តំបន់ដែលត្រូវបានគេកំណត់នោះគឺជាបន្ទាយដ៏រឹងមាំរបស់ក្រុមហេសប៊ូឡាលីបង់ ស្ថិតនៅក្បែរ ព្រំដែនលីបង់-ស៊ីរី។ សង្រ្គាមនៅហ្គាហ្សាបានបង្កឱ្យមានអរិភាពដ៏អាក្រក់បំផុតរវាងក្រុមហេសប៊ូឡា និងអ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមឆ្នាំ ២០០៦ ដោយបានជំរុញឱ្យមានការព្រួយបារម្ភអំពីជម្លោះដ៏ខ្លាំងក្លារវាងគូប្រជែងប្រដាប់អាវុធទាំងពីរនេះ៕

Comments

Related posts