លោក Blinken ទៅដល់ប្រទេសហ្ស៊កដានី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចតំបន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកការបញ្ចៀសសង្គ្រាមក្នុងតំបន់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a4-48

a5-45

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យលោក Antony Blinken រដ្ឋមន្ត្រីការបរទេសបានជួបជាមួយស្តេចហ្សក ដានី និងរដ្ឋមន្ត្រីការបរទេស ហើយបានទៅទស្សនាកម្មវិធី ស្បៀងអាហារពិភពលោកក្នុងទីក្រុង Amman ខណៈដែលលោកកំពុងបន្តបេសកកម្មការទូតបន្ទាន់មួយនៅមជ្ឈិមបូព៌ាដើម្បីបញ្ចៀសការរីករាលដាលនៃសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ នៅក្នុងជំនួបជាមួយ លោក Blinken និងលោក Ayman Safadi ជារដ្ឋមន្ត្រីក្រសួងការបរទេសបានពិភាក្សាអំពីគ្រោះមហន្តរាយមនុស្សធម៌នៅហ្គាហ្សា និងតម្រូវការសម្រាប់ការបញ្ចប់ជាបន្ទាន់ ចំពោះការឈ្លានពានរបស់អ៊ីស្រាអែលដើម្បីធានាការការពារជនស៊ីវិល។ លោក Safadi ក៏បានសង្កត់ធ្ងន់ផងដែរ ពីតម្រូវការក្នុងការដកចេញនូវរាល់ឧបសគ្គដែលបង្កើតដោយអ៊ីស្រាអែល ដែលរារាំងជំនួយមនុស្សធម៌ និងឧបករណ៍វេជ្ជសាស្ត្រដល់គ្រប់តំបន់ទាំងអស់របស់ហ្គាហ្សា។ លោកបានរំលឹកឡើងវិញនូវជំហររបស់ហ្ស៊កដានី ដែលបដិសេធការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនទាំងក្នុង និងក្រៅទឹកដីរបស់ពួកគេ ដោយចាត់ទុកថា វាជាឧក្រិដ្ឋកម្មសង្រ្គាម និងការកើនឡើងដ៏គ្រោះថ្នាក់នៃជម្លោះ។ លោក Blinken បាននិយាយថា លោកនឹងពិនិត្យមើលនូវអ្វីដែលអាចធ្វើបាន ដើម្បីបង្កើនការការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា និងបង្កើនការផ្តល់ជំនួយមនុស្សធម៌ផងដែរ៕

Comments

Related posts