សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសថៃក្នុងខែមេសាបានកើនឡើង ៤,៦៥%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8218

IMG_8212-1

អន្តរជាតិ៖ ក្រសួងពាណិជ្ជកម្មបាននិយាយថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសថៃ ក្នុងខែមេសា បានកើនឡើង ៤,៦៥% បើធៀបនឹងឆ្នាំមុន ដែលជំរុញដោយតម្លៃថាមពល និងអាហារកាន់តែខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Bangkok Post។ សន្ទស្សន៍ CPI ត្រូវបានគេរំពឹងថា នឹងកើនឡើង ៤,៩៨% នៅក្នុងការស្ទង់មតិរបស់ Reuters ហើយបានកើនឡើង ៥,៧៣% ក្នុងខែមីនា ដែលជាល្បឿនលឿនបំផុតក្នុងរយៈពេល ១៣ ឆ្នាំ។ លោក Ronnarong Phogolpipat មន្ត្រីក្រសួងពាណិជ្ជកម្មបានប្រាប់សន្និសីទសារព័ត៌មានមួយថា ទោះបីជាការធ្លាក់ចុះតម្លៃនៅខែមេសា ដែលត្រូវ បានជួយដោយឥទ្ធិពលមូលដ្ឋាន អតិផរណាអាចកើនឡើងលើសពី ៥% ក្នុងប៉ុន្មានខែខាងមុខ បន្ទាប់ពីការបញ្ចប់ នៃតម្លៃប្រេងម៉ាស៊ូត។ ក្រសួងបាននិយាយថា វិធានការរបស់រដ្ឋាភិបាល រួមទាំងការត្រួតពិនិត្យតម្លៃ លើទំនិញ សំខាន់ៗ និងការឧបត្ថម្ភធនបានជួយពន្យឺតការកើនឡើងនៃអតិផរណា។ ក្នុងអំឡុងខែមករាដល់ខែមេសា អតិផរណាគឺ ៤,៧១% ជាមួយនឹងអត្រាស្នូលនៅ ១,៥៨%៕

Comments

Related posts