គ្រោះរាំងស្ងួត El Nino ធ្វើ ឱ្យ កសិកម្ម ហ្វីលីពីន ខាតបង់ ដល់ ទៅ ជិត ១៩ លាន ដុល្លារ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a8-200

a6-214

a7-214

អន្តរជាតិ៖ រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា គ្រោះរាំងស្ងួត El Nino បានធ្វើឱ្យកសិកម្មហ្វីលីពីនខាតបង់ជិត ១៩ លានដុល្លារអាមេរិក ខណៈដែលអាកាសធាតុអាក្រក់នេះអាចបន្តរហូតដល់ត្រីមាសទីពីរឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបាននិយាយថា El Nino បានប៉ះ ពាល់ដល់កសិករ និងប្រជានេសាទជាង ២៣,០០០ នាក់ និងបានបំផ្លាញផ្ទៃដីដំណាំជិត ១៨,០០០ ហិកតានៅក្នុងតំបន់ចំនួន ៥ នៅទូទាំងប្រទេស។ ការិយាល័យអាកាសធាតុរបស់រដ្ឋបានប្រកាសពីការចាប់ផ្តើមនៃបាតុភូត El Nino កាលពីខែកក្កដាឆ្នាំមុន។ យោងតាមការិយាល័យនេះបានឱ្យដឹងថា អាកាសធាតុ El Nino អាចនឹងបន្តរហូតដល់ខែមីនា-មេសា-ឧសភា ឆ្នាំ ២០២៤។ រដ្ឋាភិបាលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់នៃបាតុភូត El Nino និងជួយរក្សាអត្រាអតិផរណាឱ្យស្ថិតក្នុងគោលដៅ៕

Comments

Related posts