ក្នុងឆ្នាំ ២០២៣ GDPរបស់ឥណ្ឌូនេស៊ីកើនឡើង ៥,០៥%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a4-208

a3-212

អន្តរជាតិ៖ ស្ថិតិឥណ្ឌូនេស៊ី (BPS) បានប្រកាសថា សេដ្ឋកិច្ចឥណ្ឌូនេស៊ីបានកើនឡើង ៥,០៥ ភាគរយបើធៀបនឹង ឆ្នាំមុនក្នុងឆ្នាំ ២០២៣ ដែលទាបជាងឆ្នាំ ២០២២ ដែលមាន ៥,៣១ ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង នៅលើមូលដ្ឋានប្រចាំត្រីមាសពី ៤,៩៤ ភាគរយនៅក្នុងត្រីមាសទីបីពីខែកក្កដាដល់ខែកញ្ញាឆ្នាំ ២០២៣ ដល់ ៥,០៤ ភាគរយនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣។ លោកស្រី Amalia Widyasanti ប្រធានស្តីទី BPS បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា "ទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការធ្លាក់ចុះនៃតម្លៃទំនិញ សំខាន់ៗក៏ដោយ ក៏ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌូនេស៊ីនៅតែកើនឡើងជាលំដាប់ក្នុងអត្រា ៥,០៥ ភាគរយ"។ កោះដែលមានការកើនឡើងនូវGDP ធំបំផុតគឺកោះ Kalimantan ដែលជាទីតាំងនៃរដ្ឋធានីថ្មីដែលកំពុងសាងសង់ និង Sulawesi និង Maluku ដែលជាទីតាំងសម្រាប់ការវិនិយោគលើខ្សែនីកែល។ ការរក្សាតម្រូវការ ក្នុងស្រុក គឺជាកត្តាមួយទៀតដែលជំរុញកំណើននេះ ដោយសារអតិផរណាត្រូវបានគ្រប់គ្រងតិចជាង ៣ ភាគរយ៕

Comments

Related posts