ក្នុង​ខែ​កុម្ភៈ ទិន្នផល​ផលិតកម្ម​របស់​សិង្ហបុរី​បាន​កើន​ឡើង ៣,៨ ភាគរយ​

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_5827

IMG_5829-1

អន្តរជាតិ៖ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច (EDB) បានឱ្យដឹងថា ផលិតកម្មរបស់ប្រទេសសិង្ហបុរីបានកើនឡើង ៣,៨ ភាគរយក្នុងខែកុម្ភៈ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ ផលិតកម្មជីវវេជ្ជសាស្ត្របានកើនឡើង ២៧,៤ ភាគរយបើធៀបនឹងឆ្នាំមុន ដែលភាគច្រើនត្រូវបានដឹកនាំដោយកំណើន ៧៣,២ ភាគរយនៅក្នុងផ្នែកឱសថ។ ទិន្នន័យបានបង្ហាញថា ផ្ទុយទៅវិញ ផ្នែកបច្ចេកវិជ្ជាវេជ្ជសាស្រ្តបានធ្លាក់ចុះ ៣,៩ ភាគរយ ដោយសារតែការនាំចេញឧបករណ៍វេជ្ជសាស្ត្រ ទាប។ បើយោងតាម ​​EDB បានឱ្យដឹងថា ទិន្នផលវិស្វកម្មភាពជាក់លាក់បានធ្លាក់ចុះ ១៩,៩ ភាគរយនៅក្នុងខែកុម្ភៈ ដោយផ្នែកទាំងអស់បានកត់ត្រាការថយចុះផលិតកម្ម៕

Comments

Related posts