ហ្ស៊កដានី ព្រមានថាការសងសឹករបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ អាចនឹងរុញច្រានតំបន់ទាំងមូលទៅកាន់មាត់ជ្រោះសង្រ្គាម

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8580-1

IMG_8581-2

IMG_8585-1

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្ស៊កដានី បាននិយាយថា ការសងសឹកណាមួយរបស់អ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់ អាចនឹងរុញច្រានតំបន់ទាំងមូលទៅកាន់មាត់ជ្រោះនៃសង្រ្គាមដ៏បំផ្លិចបំផ្លាញមួយបន្ទាប់ពីអ៉ីស្រាអែលប្ដេជ្ញាថាត្រូវតែចាត់វិធានការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅក្នុងបទសម្ភាសន៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក អៃម៉ាន់ សាហ្វាឌី (Ayman Safadi) រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី បានបញ្ជាក់ថាប្រទេសរបស់លោកបាននិងកំពុងប្រឹងប្រែងបញ្ចុះបញ្ចូលមហាអំណាចធំៗឱ្យជួយទប់ស្កាត់ការផ្ទុះរាលដាលជម្លោះដែលអាចនឹងបង្កជាផលវិបាកធ្ងន់ធ្ងរដល់ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់មជ្ឈិមបូព៌ា។ "ហានិភ័យគឺមានទំហំធំធេងណាស់ វាអាចរុញច្រានឱ្យតំបន់ទាំងមូលទៅកាន់មាត់ជ្រោះនៃសង្រ្គាមដែលអាចនឹងបំផ្លិចបំផ្លាញពួកយើងនៅក្នុងតំបន់ និងបង្កផលវិបាកដល់បណ្ដាប្រទេសផ្សេងទៀតរួមទាំងសហរដ្ឋអាមេរិកផងដែរ"។ គួរបញ្ជាក់ថា ហ្ស៊កដានីដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ក៏បានចូលរួមនៅក្នុងការជួយបាញ់ទម្លាក់ដ្រូន និងមីស៊ីល អំឡុងការវាយប្រហារសងសឹករបស់ អ៉ីរ៉ង់លើអ៉ីស្រាអែល ដែលហោះកាត់ប្រទេសរបស់ខ្លួនឆ្ពោះទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម កាលពីសប្ដាហ៍មុន៕

Comments

Related posts