រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ដែលត្រលប់ពីចូលព្រៃ ត្រូវទៅរកសេវាធ្វើតេស្ដរកជំងឺគ្រុនចាញ់

វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា

ខេត្តពោធិ៍សាត់៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ដែលត្រលប់ពីចូលព្រៃ ត្រូវទៅរកសេវាធ្វើតេស្ដរកជំងឺគ្រុនចាញ់ បើរកឃើញព្យាបាល ហើយតាមដាន ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នេះ។

 

ថ្លែងក្នុងពិធី «ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ » ២៥ មេសា ២០២៤ ក្រោមប្រធានបទ លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណកីឡដ្ឋានស្រុកភ្នំក្រវាញ ភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងបន្ថែមថា កម្ពុជាបានដាក់ទិសដៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខនេះ ហើយដើម្បីឈានទៅសម្រេចនូវគោលខាងលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដូចជា ទី១៖ ជួយគាំទ្រគ្រប់យុទ្ធនាការជាមួយអង្គការដៃគូ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ទី២៖ មានយុទ្ធសាស្ដ្រក្នុងការការពារ ព្យាបាល និងតាមដានយ៉ាងគត់មុត ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីសេចក្ដីស្លាប់ ទី៣៖ ការផ្ដល់អាទិភាពក្នុងការធ្វើវិនិយោគ ស្រាវជ្រាវ នវានុវត្ដន៍នៅក្នុងការងារលុបបំបាត់ និងខិតខំធ្វើឱ្យបានលឿន និងទាន់ពេលវេលា។ 

 

ជាមួយគ្នានេះ  ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធមន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាក់ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នេះ ពិសេសការទទួលបានជោគជ័យ៣ឆ្នាំជាប់គ្នាមកនេះ ដែលកម្ពុជាមិនមានករណីស្លាប់ដោយជំងឺគ្រុនចាញ់នោះទេ៕E7ECD25A-8CF4-49E8-AD47-F0273394BA10BFFA628A-F281-4450-B05C-DFD8BD5F6CBD28A2B5BD-D8BC-4B5B-85A9-7464A7C4E55776A24F1E-9D1F-4D66-8F6B-3B1417C5ADC7820285BC-98F9-4716-81A9-7330E48CB52473ECB754-4F0F-4BE4-83E4-B6BB2DE271DDD3AA1127-395B-4619-8772-C517FAA5ABA8C730A066-2FDD-4896-99D7-700D97904D27

Comments

Related posts