មន្ដ្រីជាន់ខ្ពស់ គ.ជ.គ.ម ណែនាំឱ្យពង្រឹងអនុវត្តសកម្មភាពជាយុទ្ធសាស្ត្រការការពារ ទប់ទល់កាត់បន្ថយហានិភ័យ និងឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពនឹងទាន់ពេលវេលានៃគ្រោះមហន្តរាយ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៥ ០៤ ២៤

IMG_9531

IMG_9534-1

IMG_9533-1

IMG_9532

ក្រចេះ ៖មន្ដ្រីជាន់ខ្ពស់ គ.ជ.គ.ម ណែនាំឱ្យពង្រឹងអនុវត្តសកម្មភាពជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនក្នុងការការពារ ទប់ទល់ កាត់បន្ថយហានិភ័យ និងឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលានៃគ្រោះមហន្តរាយ បន្ទាប់ពីការប្រែប្រួលអាកាសធាតុបានបង្កឱ្យមានផលវិបាកជាច្រើន ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ ។
   

   ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆ្នាំ ២០២៣ និងទិសដៅឆ្នាំ២០២៤ រយ:ពេលពីរថ្ងៃថ្ងៃទី២៥-២៦ខែ មេសា នាព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៤នៅខេត្តក្រចេះ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ  (គ.ជ.គ.ម.) បានលើទឹកចិត្តអនុវត្តសកម្មភាពត្រៀមរៀបចំផែនយុទ្ធសាស្រ្ដ និងពិនិត្យលទ្ធភាពរៀបចំអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំរបស់ខ្លួន ដែលឆ្លើយតប ទៅនឹងគោលដៅជាយុទ្ធសាស្ត្រ ទាំង ៤ របស់រាជរដ្ឋាភិបាលកម្ពុជា មានចំនួន ៤៖
១. គោលដៅយុទ្ធសាស្ត្រទី១៖ ការយល់ដឹងអំពីការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ
២. គោលដៅយុទ្ធសាស្ត្រទី២៖ ការពង្រឹងអភិបាលកិច្ច ដើម្បីគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ
៣. គោលដៅយុទ្ធសាស្ត្រទី៣៖ ការវិនិយោគទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយសម្រាប់ភាពធន់
៤. គោលដៅយុទ្ធសាស្ត្រទី៤៖ ការបង្កើនការត្រៀមរៀបចំទៅនឹងគ្រោះមហន្តរាយ សម្រាប់ ប្រសិទ្ធភាពនៃការឆ្លើយតប (ការស្ថាបនាឡើងវិញឱ្យកាន់តែប្រសើរ ឡើង) ក្នុងការស្តារឡើងវិញ ការធ្វើឱ្យមានប្រក្រតីភាព និងការកសាងឡើងវិញ។
  ឯកឧត្តម បានលើកឡើងថា កត្តាប្រែប្រួលអាកាសធាតុបានបង្កឱ្យមានផលវិបាកជាច្រើន ដល់ជីវភាពរស់នៅ និងការអភិវឌ្ឍសង្គមជាតិ វាបានបង្កឱ្យកើនឡើងនូវឥទ្ធពលគ្រោះមហន្តរាយ ។  ក្នុងករណីនេះដែរ ចាំបាច់យើងត្រូវបន្តពង្រឹងអនុវត្តសកម្មភាពជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនក្នុងការការពារ ទប់ទល់ កាត់បន្ថយហានិភ័យ និងឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ 
 ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះទាំង មូលដែលបានរួមចំណែកយ៉ាង សកម្មសម្រេចបានជោគជ័យ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនានាក្នុងឆ្នាំ២០២៣ ទាំងនៅក្នុងដំណាក់កាលនៃការត្រៀម រៀបចំ ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ។
  ឯកឧត្តម គង់ គឹមនី អភិបាលរង ខេត្តក្រចេះ បានឱ្យដឹងថា
សម្រាប់ឆ្នាំ២០២៤នេះ ប្រសិទ្ធភាពសម្រាប់បរិបទខេត្តក្រចេះ ជាពិសេស ឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះ បញ្ចកោណទី៤ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គឺជាចំណុចសំខាន់ពាក់ព័ន្ធនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយ និងមានផែនការយុទ្ធសាស្ត្រជាតិ សម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ជាតិជាផែនទីចង្អុលផ្លូវផងដែរនោះ ថ្នាក់ក្រោមជាតិ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ដោយមាន លេខាធិការដ្ឋានគ្រោះ មហន្តរាយខេត្ត ជាសេនាធិការបានដាក់ទិសដៅសកម្មភាពអាទិភាព។ខេត្តក្រចេះបាន អនុវត្តប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ - ពង្រឹងសមត្ថភាពមន្ត្រីបង្គោល ត្រៀមរៀបចំគោលការណ៍ណែនាំអំពីការប្រើប្រាស់ និងការគ្រប់គ្រងទិន្នន័យគ្រោះមហន្តរាយ ដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយក្រុង/ស្រុកនិងឃុំ/សង្កាត់ ដើម្បីជំរុញការអនុវត្តយន្តការគ្រប់គ្រងទទួល និងផ្តល់ព័ត៌មានអំពីមុខសញ្ញាគ្រោះថ្នាក់ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា៕

Comments

Related posts