ក្រសួងអប់រំ កំពុងយកចិត្តទុកដាក់លើកកម្ពស់ការអប់រំឌីជីថល

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៥ មេសា ២០២៤

IMG_9547

IMG_9546-1

IMG_9545-1

IMG_9542

IMG_9543

MC៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានបង្ហាញនូវការគាំទ្រចំពោះការបង្កើតមជ្ឈមណ្ឌល លើកកម្ពស់ការអប់រំឌីជីថល ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជាតិអាស៊ាន។
  

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បាន ទទួលជួបសំដែងការគួរសមនិងពិភាក្សាការងារ ជាមួយប្រតិភូវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់ អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដឹកនាំដោយ លោក Tetsuya Watanabe នាយកវិទ្យាស្ថាន ដើម្បី ពិភាក្សាស្វែងរកការគាំទ្រលើការបង្កើតបណ្ដាញសាកលវិទ្យាល័យបច្ចេកវិទ្យា និងផែនការអនុវត្ត  សកម្មភាព របស់មជ្ឈមណ្ឌល  Digital Innovation and Sustainable Economy Center ដែលមានទីតាំង នៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី ដែលជាគំនិតផ្ដួចផ្ដើមរបស់ ERIAនាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
  ក្នុងឱកាសជំនួបនោះ លោក Tetsuya Watanabe នាយកវិទ្យាស្ថាន ERIA បានស្នើកម្ពុជា គាំទ្រការអនុវត្តសកម្មភាព ផ្សេងៗនៃ ASEAN Digital Economy Framework Agreement ដែលកិច្ចប្រជុំកំពូលអាស៊ាន បានអនុម័តរួចហើយ ក្នុងឆ្នាំ២០២៣ ដោយ តាមរយៈកិច្ចព្រមព្រៀងនេះមេដឹកនាំកំពូលអាស៊ាន ក៏បានអនុម័ត បង្កើត Digital Innovation and Sustainable Economy Center ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការ កាលពីខែសីហា ឆ្នាំ២០២៣ ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
វិទ្យាស្ថាន ERIA បានបង្កើតបណ្ដាញសាកលវិទ្យាល័យបច្ចេកវិទ្យា (Technology University Network) ដែលគ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា នាពេលខាងមុខដើម្បីអនុវត្តសកម្មភាព ផ្តោតលើការស្រាវជ្រាវគោលនយោ បាយឌីជីថល ការអភិវឌ្ឍ ធនធាន មនុស្ស ការអប់រំស្ទែម និងគ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់នៅពាក់កណ្តាលខែមិថុនានេះ ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំផែន ការសកម្មភាពការងារ របស់បណ្តាញសាកលវិទ្យាល័យបច្ចេកវិទ្យា។
  ឆ្លើយតបនឹងការ លើកឡើងខាង លើ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះរាល់គំនិតផ្តួចផ្តើម ដែលរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា ពិសេសគឺការអប់រំ ឌីជីថល  ដែលជាមុំ១ក្នុងចំណោមមុំទាំង៥នៃយុទ្ធសាស្ត្របញ្ចកោណ របស់រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ។
  ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និង កីឡា កំពុងយកចិត្តទុកដាក់លើក កម្ពស់ការអប់រំឌីជីថល ដោយ ថ្មីៗនេះ ក្រសួងបានដាក់ដំណើរការថ្នាលអប់រំឌីជីថល (Education Digital Platform) និងបានបង្ហាញ នូវការគាំទ្រចំពោះការបង្កើតមជ្ឈមណ្ឌល Digital Innovation and Sustainable Economy Center ដែលបម្រើផលប្រយោជន៍រួមរបស់ប្រជាជាតិអាស៊ាន ព្រមទាំងលើកទឹកចិត្តឱ្យវិទ្យាស្ថាន ERIA រៀបចំកម្មវិធីចុះកម្មសិក្សា និងកម្មវិធីកសាងសមត្ថភាព ដោយធ្វើការ ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងមជ្ឈមណ្ឌល SEAMEO TED សម្រាប់ការ សម្របសម្រួលសកម្មភាពពាក់ព័ន្ធ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឱ្យកាន់តែរីកចម្រើនឡើង ៕

Comments

Related posts