សហរដ្ឋអាមេរិក នឹងចាប់ផ្ដើមផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនឡើងវិញ ខណៈទីក្រុងកៀវយល់ព្រមទទួលយកសំណើបទឈប់បាញ់

Narith | ថ្ងៃទី 13 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៣ មីនា ២០២៥
អន្តរជាតិ៖ សហរដ្ឋអាមេរិក បានយល់ព្រមថានឹងចាប់ផ្ដើមផ្ដល់ជំនួយយោធា និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ឱ្យអ៊ុយក្រែនឡើងវិញ បន្ទាប់ពីមានកិច្ចពិភាក្សាមួយ ដែលទីក្រុងកៀវបាននិយាយថាខ្លួននឹងទទួលយកសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនសំណើទៅកាន់រុស្ស៉ី ហើយថាការសម្រេចចិត្តយ៉ាងណាគឺអាស្រ័យទៅលើទីក្រុងមូស្គូ។ លោកបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់កិច្ចពិភាក្សាជាង ៨ម៉ោងជាមួយភាគីអ៊ុយក្រែនក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ថា "យើងសង្ឃឹមថារុស្ស៉ីនឹង ផ្ដល់ចម្លើយយល់ព្រមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដូច្នេះទើបយើងអាចចាប់ផ្ដើមដំណាក់កាលទី២ ដែលជាកិច្ចចរចាពិតប្រាកដ"។
គួរបញ្ចាក់ថា ប្រមុខការទូតអាមេរិករូបនេះបានបន្ថែមទៀតថា សហរដ្ឋអាមេរិកចង់បានកិច្ចព្រមព្រៀងពេញលេញមួយទាំងជាមួយរុស្ស៉ី និងអ៊ុយក្រែន ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះគេត្រូវរង់ចាំមើលសិនថាតើរុស្ស៉ីនឹងផ្ដល់ចម្លើយបែបណា៕