ចិននិយាយថា រុស្ស៊ី-អ៊ីរ៉ង់នឹងជួបគ្នានៅទីក្រុងប៉េកាំង អំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នៅថ្ងៃទី១៤ ខែមីនាខាងមុខនេះ

Narith | ថ្ងៃទី 13 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៣ មីនា ២០២៥
អន្តរជាតិ៖ លោក Mao Ning តំណាងផ្លូវការរបស់ក្រសួងការបរទេសចិនបាននិយាយថា ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងប៉េកាំង ដោយមានប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ចូលរួម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានថា "នៅថ្ងៃទី១៤ ខែមីនា កិច្ចប្រជុំមួយនឹងត្រូវធ្វើឡើងនៅទីក្រុងប៉េកាំង ដោយមានការចូលរួមពីប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ដែលនឹងដឹកនាំដោយលោក Ma Zhaoxu អនុរដ្ឋមន្ត្រីការបរទេសចិន"។ លោកស្រី Mao បាននិយាយថា ប្រទេសរុស្ស៊ីនឹងត្រូវបានតំណាងដោយអនុរដ្ឋមន្ត្រីការបរទេស លោក Sergey Ryabkov និងអ៊ីរ៉ង់ដោយលោក Kazem Gharibabadi អនុរដ្ឋមន្ត្រីការបរទេស។ គួរបញ្ចាក់ថា លោកស្រីបានបន្ថែមថា ក្រៅពីបញ្ហាអ៊ីរ៉ង់ អ្នកចរចានឹង "ដោះស្រាយបញ្ហាផ្សេងទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក"៕