លោក ពូទីន ដាក់បទបញ្ជាឱ្យកងទ័ពបង្កើនការវាយលុក និងដណ្តើមយកទឹកដីរុស្ស៉ីដែលនៅសេសសល់ពីកងកម្លាំងអ៊ុយក្រែនមកវិញ

Narith | ថ្ងៃទី 14 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៤ មីនា ២០២៥
អន្តរជាតិ៖ ក្នុងពេលចុះទៅដល់តំបន់ Kursk លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីបង្កើនការវាយលុក និងដណ្តើមយកទឹកដីរុស្ស៉ីដែលនៅសេសសល់ពីកងកម្លាំងអ៊ុយក្រែនមកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ពូទីន បាននិយាយថា "ភារកិច្ចរបស់យើងនាពេលខាងមុខនេះ គឺកម្ចាត់សត្រូវដែលបានចូលកាន់កាប់ក្នុងតំបន់ Kursk ហើយបន្តប្រយុទ្ធនៅទីនេះ ដើម្បីរំដោះទឹកដីទាំងស្រុង និងស្តារស្ថានការណ៍ឡើងវិញតាមខ្សែបន្ទាត់ព្រំដែនរដ្ឋ"។ លោក ពូទីន បញ្ជាក់ទៀតថា លោកកំពុងពិចារណាបង្កើតតំបន់ការពារថ្មីមួយនៅក្នុងតំបន់ Sumy របស់អ៊ុយក្រែន ដែលនៅជាប់នឹងតំបន់ Kursk ដើម្បីការពារពីការលុកលុយរបស់អ៊ុយក្រែននាពេលអនាគត។ រីឯករណីពលរដ្ឋបរទេស ដែលមកប្រយុទ្ធជាមួយអ៊ុយក្រែន ហើយត្រូវចាប់ខ្លួននៅតំបន់ Kursk និងគ្មានសិទ្ធិទទួលបានការការពារពីអនុសញ្ញាទីក្រុងហ្សឺណែវ ដូច្នេះទាហានអ៊ុយក្រែនដែលត្រូវចាប់ខ្លួនបាននៅទីនេះដូចគ្នា ក៏គួរតែត្រូវបានចាត់ទុកជាភេរវករ។
គួរបញ្ជាក់ថា តំបន់ Kursk ជាកន្លែងដែលអ៊ុយក្រែនបើកការវាយលុកឆ្លងព្រំដែនកាលពីខែសីហា ឆ្នាំ២០២៤ ពីសំណាក់ លោក ពូទីន៕