ប្រធានាធិបតីប៉ូឡូញជំរុញឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេស

Narith | ថ្ងៃទី 14 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៤ មីនា ២០២៥
អន្តរជាតិ៖ បើយោងតាមកាសែត Financial Times បានរាយការណ៍ឱ្យដឹងថា លោក Andrzej Duda ប្រធានាធិបតីប៉ូឡូញបានអំពាវនាវឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេស ដោយលោកបានពិភាក្សាបញ្ហានេះជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump ទទួលបន្ទុកអ៊ុយក្រែន និងរុស្ស៊ី គឺលោក Keith Kellogg។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក Duda បាននិយាយថា គាត់គិតថាវាច្បាស់ណាស់ដែលប្រធានាធិបតីអាមេរិកលោក Donald Trump អាចផ្លាស់ទីអាវុធនុយក្លេអ៊ែរពីអឺរ៉ុបខាងលិច ឬសហរដ្ឋអាមេរិកទៅកាន់ប្រទេសប៉ូឡូញ។ ប្រធានាធិបតីប៉ូឡូញក៏ធ្លាប់បានស្នើគម្រោងស្រដៀងគ្នានេះទៅនឹងរដ្ឋបាល Joe Biden ក្នុងឆ្នាំ២០២២ ប៉ុន្តែគំនិតផ្តួចផ្តើមនេះបានបរាជ័យនៅពេលនោះ។ យោងតាមកាសែតខាងលើនេះការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់អាមេរិក នៅក្នុងប្រទេសប៉ូឡូញ នឹងត្រូវចាត់ទុកថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយរុស្ស៊ី។ គួរបញ្ចាក់ថា លោក Donald Tusk នាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយថា ប្រទេសគួរតែស្វែងរកលទ្ធភាពទទួលបានអាវុធនុយក្លេអ៊ែរផ្សេងទៀត រួមទាំងតាមរយៈការចូលរួមក្នុងគំនិតផ្តួចផ្តើមឆ័ត្រនុយក្លេអ៊ែរបារាំង ដែលស្នើឡើងដោយលោកប្រធានាធិបតី Emmanuel Macron ចំពេលមានការប៉ុនប៉ងដោយបណ្តាប្រទេសអឺរ៉ុបដើម្បីបង្កើនឯករាជ្យភាពរបស់ពួកគេពីសហរដ្ឋអាមេរិកក្នុងបញ្ហាសន្តិសុខ៕