រុស្ស៊ីនិងអ៊ុយក្រែន នៅតែបន្តវាយប្រហារតាមអាកាស ខណៈបទឈប់បាញ់នៅតែមិនទាន់ច្បាស់

Narith | ថ្ងៃទី 17 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ មីនា ២០២៥

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យ អាជ្ញាធរនៅអ៊ុយក្រែននិងនៅរុស្ស៊ីបានរាយការណ៍ថា ភាគីទាំងពីរបានបន្តការវាយប្រហារគ្នាតាមផ្លូវ អាកាស ខណៈដែលលទ្ធភាពសម្រេចបានបទឈប់បាញ់សម្រាប់សង្រ្គាមរយៈពេលជាង ៣ឆ្នាំមកនេះ នៅតែកំពុងស្ថិតក្នុងស្ថានភាពស្រពេចស្រពិល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ីបាននិយាយថា លោកគាំទ្រគោលការណ៍សំណើរបស់ទីក្រុងវ៉ាស៊ីនតោន ស្តីពីបទឈប់បាញ់រយៈពេល ៣០ថ្ងៃសម្រាប់សង្រ្គាមជាមួយអ៊ុយក្រែន ប៉ុន្តែលោកបានបញ្ជាក់ថា កងកម្លាំងរុស្ស៉ីនឹងបន្តប្រយុទ្ធ រហូតទាល់តែលក្ខខណ្ឌសំខាន់ៗមួយចំនួនត្រូវបានទទួលយក។ មកទល់ពេលនេះភាគីទាំងសងខាងនៅតែបន្តវាយប្រហារដាក់គ្នាតាមផ្លូវអាកាស ហើយរុស្ស៉ីហាក់កំពុងជិតទទួលជោគជ័យក្នុងការបណ្តេញកងទ័ពអ៊ុយក្រែនចេញទាំងស្រុង ពីតំបន់ Kursk ភាគខាងលិចប្រទេសរបស់ខ្លួន។ គួរបញ្ជាក់ថា កាលថ្ងៃអាទិត្យអាជ្ញាធររុស្ស៊ីបានអះអាងថា មនុស្ស ៣នាក់បានរងរបួស រួមមានទាំងក្មេងអាយុ ៧ឆ្នាំក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន ទៅលើតំបន់ Belgorod តំបន់ Voronezh និងតំបន់ Rostov។ ដោយឡែកនៅអ៊ុយក្រែនវិញអាជ្ញាធរបានរាយការណ៍អំពី ការវាយប្រហារដ្រូនមួយចំនួនដោយរុស្ស៊ីរួមមានតំបន់ជុំវិញទីក្រុងកៀវ តំបន់នៅភាគខាងជើង និងតំបន់ខ្លះទៀតនៅភាគកណ្តាល៕