រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ចនិងស្ថាបនិកអង្គការ Care For Children ជួបពិភាក្សាពីការអនុវត្តគម្រោង «អភិវឌ្ឍការទុកដាក់កុមារក្នុងគ្រួសារនៅកម្ពុជា»

Narith | ថ្ងៃទី 18 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ១៨ -០៣ -២០២៥  

ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបជាមួយលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិ ព្រមទាំងក្រុមប្រឹក្សាភិបាល នៃអង្គការ Care For Children ដើម្បីពិភាក្សាការអនុវត្តគម្រោង «អភិវឌ្ឍការទុកដាក់កុមារក្នុងគ្រួសារនៅកម្ពុជា» ។
ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់អង្គការ Care For Children ចំពោះភាពជាដៃគូដ៏ល្អ និងការចូលរួមចំណែកជាមួយក្រសួង ក្នុងការជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះ តាមរយៈការអនុវត្តគម្រោង “អភិវឌ្ឍ ការទុកដាក់កុមារក្នុងគ្រួសារនៅកម្ពុជា” រយៈពេល៣ឆ្នាំកន្លងមក។ 
ឯកឧត្តមបានគូសបញ្ជាក់អំពី ការប្តេជ្ញាចិត្ត និងវឌ្ឍនភាពសំខាន់ៗ នៃការធ្វើកំណែទម្រង់ការថែទាំជំនួសចំពោះកុមារនៅកម្ពុជា ដោយដាក់ចេញនូវអាទិភាព ការធ្វើសមារណកម្មកុមារចេញពីមណ្ឌលថែទាំ ការលើកកម្ពស់ការថែទាំកុមារក្នុងគ្រួសារ និងការពង្រឹងសមត្ថភាពកម្លាំងសេវាសង្គម ផ្តល់សេវាកិច្ចការពារកុមារ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកបណ្ឌិតនាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល ដែលបានអញ្ជើញ និងគាំទ្រដល់គណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅទីក្រុងឡុងដ៍នាពេលនេះ។
លោកបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការ Care for Children បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់ការអនុវត្តសកម្មភាព ការងារកន្លងមក។ ក្រុមប្រឹក្សាភិបាល សូមគាំទ្រដល់អង្គការ Care for Children ក្នុងការពង្រីកសកម្មភាពការងាររបស់ខ្លួនទៅកាន់ខេត្តគោលដៅថ្មីបន្ថែមទៀត។ 
លោកប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញមកបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស ហើយរំពឹងថាគណៈប្រតិភូនឹងទទួលបាននូវបទពិសោធថ្មីៗបន្ថែមទៀតអំពីការអនុវត្តការងារថែទាំកុមារនៅក្នុងគ្រួសារ និងការផ្តល់សេវាកិច្ចការពារកុមាររបស់កម្លាំងសេវាសង្គម៕