វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ មីនា ២០២៥
អន្តរជាតិ៖ អ្នកនាំពាក្យចលនាមិនបញ្ចេញឈ្មោះបានប្រាប់ទូរទស្សន៍របស់ប្រទេសកាតាថា ក្រុមឧទ្ទាមហ៊ូទី មកពីចលនា Ansar Allah របស់យេម៉ែន ត្រូវបានរៀបចំដើម្បីចូលរួមកិច្ចចរចាជាមួយរដ្ឋបាលសហរដ្ឋអាម៉េរិក ដើម្បីសម្រេចបាននូវសន្តិភាព ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការធ្វើដូច្នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ មន្ត្រីជាន់ខ្ពស់នៃចលនានេះបានបន្តថា "ការឈ្លានពានរបស់អាម៉េរិកគឺជាការវាយប្រហារដែលមិនសមហេតុផល និងជាការរំលោភលើអធិបតេយ្យភាពរបស់យើង"។ លោកបានបន្ថែមទៀតថា "ការពិភាក្សាគឺអាចប្រព្រឹត្តទៅបាន យើងតែងតែគាំទ្រការសន្ទនា" សម្រាប់សន្តិភាព៕