លោក Macron មិនច្រានចោលការបញ្ជូនយន្តហោះចម្បាំង Mirage 2000 បន្ថែមទៀតទៅកាន់អ៊ុយក្រែនទេ

Narith | ថ្ងៃទី 17 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ មីនា ២០២៥

អន្តរជាតិ៖ លោក Emmanuel Macron ប្រធានាធិបតីបារាំងបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ប្រទេសបារាំងអាចនឹងបញ្ជូនយន្តហោះ Mirage 2000s បន្ថែមទៀតទៅកាន់ទីក្រុងកៀវ បន្ទាប់ពីបានសម្របសម្រួលបញ្ហាជាមួយនឹងប្រទេសដែលកងទ័ពរបស់ពួកគេនៅតែមានយន្តហោះចម្បាំងទាំងនេះនៅក្នុងសេវាកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក Macron បាននិយាយថា លោក "មិនបានច្រានចោល" ទង្វើបែបនេះក្នុងពេលមានសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនដែលបាននិយាយថាពួកគេបានប្រើប្រាស់យន្តហោះចម្បាំងបែបនេះជោគជ័យដែលបានផ្តល់ឱ្យអ៊ុយក្រែនដើម្បីស្ទាក់ចាប់មីស៊ីលនៅក្នុងដែនអាកាសរបស់ប្រទេស៕