លោក ត្រាំ និងលោក ពូទីន ត្រូវបានរំពឹងថា នឹងពិភាក្សាគ្នាក្នុងសប្ដាហ៍នេះ អំពីបញ្ហាសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន

Narith | ថ្ងៃទី 17 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ មីនា ២០២៥

អន្តរជាតិ៖ លោក Steve Witkoff បេសកជនពិសេសអាម៉េរិកបានឱ្យដឹងថា លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា នឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ីនៅក្នុងសប្ដាហ៍នេះ អំពីបញ្ហាដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយជាង ៣ឆ្នាំមកនេះជាមួយអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Witkoff បានធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN និងបន្ទាប់ពីរូបលោកត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិកវិញក្រោយបញ្ចប់ទស្សនកិច្ច ក្នុងប្រទេសរុស្ស៉ី និងបានជួបលោក ពូទីន ក្នុងជំនួបមួយនៅទីក្រុងមូស្គូ។ លោកបានបន្តថា "ខ្ញុំរំពឹងថាវានឹងមានកិច្ចពិភាក្សាតាមទូរស័ព្ទរវាងប្រធានាធិបតីទាំង២ នៅក្នុងសប្ដាហ៍នេះ ហើយយើងក៏កំពុងបន្តទំនាក់ទំនង និងមានកិច្ចសន្ទនាជាមួយអ៊ុយក្រែនផងដែរ"។ លោកក៏បានបញ្ជាក់ទៀតថា រូបលោកផ្ទាល់រំពឹងថាកិច្ចពិភាក្សារវាងលោក ត្រាំ និងលោក ពូទីន នឹងប្រព្រឹត្តទៅដោយភាពល្អប្រសើរ និងវិជ្ជមាន។ គួរបញ្ជាក់ថា លោក ត្រាំ កំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យលោក ពូទីន យល់ព្រមទទួលយកបទឈប់បាញ់បណ្ដោះអាសន្នមួយដែលមានរយៈពេល៣០ថ្ងៃ ដែលអ៊ុយក្រែនបានយល់ព្រមទទួលយកកាលពីសប្ដាហ៍មុន។ ប៉ុន្តែ មកទល់នឹងពេលនេះរុស្ស៉ីមិនបានបដិសេធ តែក៏មិនទាន់យល់ព្រមទទួលយកសំណើនោះដែរ ដោយលោក ពូទីន បានដាក់លក្ខខណ្ឌមួយចំនួន៕