លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា លើកទឹកចិត្ត និងរម្លឹកគុណដល់មន្ត្រីជំនាន់មុន ដែលបានខិតខំលះបង់កម្លាំងចិត្ត និងកម្លាំងកាយដើម្បីប្រទេសជាតិ

Narith | ថ្ងៃទី 17 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៧ ០៣ ២៥
ភ្នំពេញ៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា បានលើកទឹកចិត្ត និងរម្លឹកគុណដល់មន្ត្រីជំនាន់មុន ដែលបានខិតខំលះបង់កម្លាំងចិត្ត និងកម្លាំងកាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារកសាងប្រទេសជាតិ។ 

ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូ សមាគមនារីក្រសួងព័ត៌មាន ចុះសួរសុខទុក្ខ និងចែកអំណោយមួយចំនួនជូនលោកជំទាវ ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយស សមាគមនារីក្រសួងព័ត៌មាន ដែលមានវ័យចំណាស់ ដល់គេហដ្ឋាន នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន មានប្រសាសន៍ថា ការចុះសួរសុខទុក្ខមន្ត្រីចាស់ៗពីសំណាក់មន្ត្រីបន្តវេន គឺការយកចិត្តទុកដាក់អំពីសុខទុក្ខ ជីវភាពរស់នៅ ការផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យទាំងអស់ ដែលមានគុណបំណាច់ចំពោះក្រសួង និងប្រទេសជាតិ។
តាមរយៈនេះលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានថ្លែងថា នេះជាការយកចិត្តទុកដាក់របស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការគាំពារ លើកទឹកចិត្ត និងរម្លឹកគុណដល់មន្ត្រីជំនាន់មុន ដែលបានខិតខំលះបង់កម្លាំងចិត្ត និងកម្លាំងកាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារកសាងប្រទេសជាតិ ជាពិសេសគឺបានចូលរួមយ៉ាងសកម្មក្នុងការងារសតិអារម្មណ៍ ការងារសាធារណមតិ ចាប់តាំងពីប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបខ្មែរក្រហមមកម្ល៉េះ។ 
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានបន្តថា មន្ត្រីជំនាន់មុន បានដើរតួនាទីយ៉ាងសំខាន់ ហើយបានផ្តល់នូវបទពិសោធន៍ជាច្រើនដល់មន្ត្រីជំនាន់ក្រោយបានស្គាល់ បានដឹងចំពោះកិច្ចការងាររបស់ក្រសួង ស្ថាប័នជំនាញជាដើម។ ដូច្នេះ ចំពោះការអនុញ្ញាតឱ្យសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ចុះមកសួរសុខទុក្ខមន្ត្រីមានវ័យចំណាស់នាពេលនេះ គឺបានបង្ហាញឱ្យឃើញពីការដឹងគុណ និងការផ្សារភ្ជាប់រវាងមន្ត្រីជំនាន់ និងមន្ត្រីបន្តវេន នេះជាការធ្វើសុខុដុមនីយកម្មនៅក្នុងក្រសួង ផ្សារភ្ជាប់មនោសញ្ចេតនា ការទទួលស្គាល់ គុណតម្លៃ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជុំវិញមហាគ្រួសារមន្រ្តីរាជការនៃក្រសួងព័ត៌មាន ក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយឆន្ទៈខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ ច័ន្ទ ធី និងក្រុមគ្រួសារមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ព្រមទាំងបានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា ព្រមទាំងក្រុមការងារ ដែលចុះមកសួរសុខទុក្ខដល់លំនៅដ្ឋាន។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្រ្តា និងក្រុមការងារបានប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នេត្រ ភក្ត្រា ជូនដល់លោកជំទាវ ច័ន្ទ ធី ទទួលបាននូវសុខភាពល្អ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕