រដ្ឋមន្ត្រីក្រសួងព័ត៌មានអរគុណសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានីនៃប្រទេសថៃ ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា

Narith | ថ្ងៃទី 17 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៧ មីនា ២០២៥

  MC៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានីនៃប្រទេសថៃ ដែលបានផ្តល់នូវអាហារូបករណ៍ ដល់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅសាកលវិទ្យាល័យនេះ។ 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណសាកលវិទ្យាល័យខាងលើ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Thamarak La-Ongual សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានីនៃព្រះរាជាណាចក្រថៃ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។ក្នុងនាមថ្នាក់ដឹកនាំក្រសួងព័ត៌មាន គណៈកម្មការគ្រប់គ្រង អាហាររូបករណ៍និងអាណា ព្យាបាលនិស្សិតទាំងអស់ ឯកឧត្ដមបានថ្លែងអំណរ គុណចំពោះ ថ្នាក់ដឹកនាំ សាកលវិទ្យាល័យរាជផាត់ឧបុនរាជធានីនៃប្រទេសថៃ ដែលបានផ្តល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅសាកលវិទ្យាល័យនោះ ឱ្យមានចំណេះដឹង ហើយវិលត្រឡប់មកវិញជួយអភិវឌ្ឍ ប្រទេសឲ្យកាន់តែរីកចម្រើន ។ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសនៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនដែរថា កន្លងមកនេះនិស្សិតកម្ពុជាបានទៅបន្តការសិក្សា នៅក្រៅប្រទេសមានចំនួនច្រើន តាមរយៈអាហាររូបករណ៍ផ្តល់ដោយរដ្ឋាភិបាលប្រទេសនានាជាមិត្តភក្ដិរបស់កម្ពុជា ក្នុងនោះមានទៅសិក្សានៅអឺរ៉ុប អាមេរិក បណ្តាប្រទេសនៅអាសុី ហើយប្រទេសថៃក៏ជាប្រទេសមួយដែលបានផ្តល់អាហាររូបករណ័ដល់និស្សិតកម្ពុជាទៅបន្តការសិក្សាផងដែរ ។ 

  លោក Thamarak La-Ongual សាកលវិទ្យាធិការ និងប្រតិភូ នៃសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានីនៃប្រទេសថៃ បានបញ្ជាក់ពីជំហរបន្តធ្វើកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែល្អបន្ថែមទៀតជាមួយក្រសួងព័ត៌មាន ដើម្បីរួមចំណែកផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានបន្តការសិក្សានៅប្រទេសថៃថែមទៀត៕