ប្រព័ន្ធផ្សព្វផ្សាយ៖ លោក Trump គ្រោងនឹងធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ក្នុងខែឧសភា

Narith | ថ្ងៃទី 01 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០១ កុម្ភៈ ២០២៥
អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត នៅពាក់កណ្តាលខែឧសភា សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងនៃអាណត្តិទីពីររបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ គេហទំព័រព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងប្រភពដែលមានចំណេះដឹងអំពីផែនការថា ដំណើរកម្សាន្តដ៏មានសក្តានុពលនេះត្រូវបានពិភាក្សាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងសមភាគីអារ៉ាប៊ីសាអូឌីត។ របាយការណ៍បានឱ្យដឹងថា ការត្រៀមខ្លួនសម្រាប់ការធ្វើដំណើរ គឺកំពុង ដំណើរការ។ មន្ត្រីសេតវិមានបាននិយាយថា "កិច្ចពិភាក្សានឹងផ្តោតលើការពិភាក្សាអំពីការវិនិយោគបរទេស ការពង្រឹងទំនាក់ទំនងជាមួយប្រទេសឈូងសមុទ្រ និងការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា"។ គួរបញ្ចាក់ថា ដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោក Trump ក្នុង អាណត្តិជាប្រធានាធិបតីលើកដំបូងរបស់លោកក៏ទៅប្រទេសអារ៉ាប៊ីសាអូឌីតដែរ៕