សមណសិស្ស ចំនួន៦៤៥អង្គ- រូបប្រឡងអាហារូបករណ៍ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានឆ្នាំសិក្សាថ្មី

Narith | ថ្ងៃទី 04 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាពៈ នៅ សុខរ័ត្នមន្ទីរព័ត៌មានខេត្តបាត់ដំបង

បាត់ដំបង៖ សមណសិស្ស សិស្សចំនួន ៦៤៥អង្គរូប ប្រឡងអាហារូបករណ៍ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននាឆ្នាំសិក្សា២០២៥-២០២៦ ចូលសិក្សានៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការនិមន្តអញ្ជើញចូលរួមពី ព្រះព្រហ្មសត្ថា ហេង សុខន ព្រះបាឡាត់គណខេត្តបាត់ដំបង ព្រះតំណាងព្រះឥន្ទមុនី អ៊ុក មុត ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណខេត្ត ព្រះធម្មត្ថេរ ឡុង សុងលី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណគណៈធម្មយុត្តិកាយខេត្តបាត់ដំបង លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង និងលោក លោកស្រី សាស្រ្តាចារ្យ មន្រ្តី បុគ្គលិកជាច្រើនរូបទៀត។
  ព្រះយសបញ្ញាបណ្ឌិត វិ សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង បានមានថេរដីកាស្វាគមន៍ និងរបាយការណ៍សង្ខេបដោយបញ្ជាក់ថា សមណសិស្ស សិស្ស ដែលត្រូវប្រឡងអាហារូបករណ៍ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននាឆ្នាំសិក្សា២០២៥-២០២៦ មានចំនួនសរុប ៦៤៥ ក្នុងនោះមានព្រះសង្ឃចំនួន ៣៤អង្គ ស្រីចំនួន៤៦៦នាក់ និងប្រុសចំនួន ១៤៥នាក់ ដោយបែងចែកបន្ទប់ប្រឡងចំនួន២០បន្ទប់ ហើយវិញ្ញាសាដែលត្រូវប្រឡងមានវប្បធម៌ទូទៅ រយៈពេលមួយម៉ោង និងសាមសិបនាទី វិញ្ញាសាពុទ្ធសាសនា រយៈ ពេលមួយម៉ោង និងសាមសិបនាទី និងវិញ្ញាសាទស្សនវិជ្ជា ភាសាបាលី ភាសាអង់គ្លេស រយៈពេលមួយម៉ោង និងសាមសិបនាទី។ ព្រះយសបញ្ញាបណ្ឌិតព្រះប្រធានបានមានថេរដីកាលើកទឹកចិត្តដោយឱ្យបេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព មិនមែនត្រឹមតែប្រឡង ដើម្បីបានជាប់អាហារូបករណ៍ហើយចប់នោះទេ តែត្រូវមានការប្តេជ្ញាចិត្តខ្ពស់បំផុតចំពោះខ្លួនឯង ក្នុងការរៀនសូត្រពេញមួយជីវិត និងការអភិវឌ្ឍខ្លួនជាប្រចាំ ហើយក្មួយៗត្រូវធ្វើជាកូនល្អរបស់ឪពុកម្តាយ ជាសិស្សល្អរបស់លោកគ្រូអ្នកគ្រូ សំខាន់បំផុត គឺត្រូវធ្វើជាពលរដ្ឋល្អ របស់ប្រទេសជាតិ។ ប្រទេសយើងត្រូវការបុគ្គល ដែលមានការអប់រំ មិនមែនត្រឹមតែមានចំណេះដឹង បទពិសោធ និងជំនាញប៉ុណ្ណោះនោះទេ តែត្រូវមានគុណធម៌ ក្តីស្រឡាញ់ ចិត្តមេត្តា ករុណា ការគិតប្រកបដោយហេតុផល និងចិត្តកត្តញ្ញូចំពោះបុព្វការីរបស់ខ្លួន ជាពិសេស គឺការដឹងគុណចំពោះជាតិមាតុភូមិរបស់ខ្លួន។ សូមកុំធ្វើជាបន្ទុកឱ្យសង្គមលំបាកដោយសារយើង ផ្ទុយទៅវិញ ចូរខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាកម្លាំងនៃការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ជាតិ និងរួមគ្នារក្សាសន្តិភាព នៅកម្ពុជាឱ្យស្ថិតស្ថេរជាអង្វែងតទៅ។
លោក ធូ ភា បានមានប្រសាសន៍ដោយសម្តែងនូវការគោរពកោត សរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះយសបញ្ញាបណ្ឌិត វិ សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង និងគណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យទាំងអស់ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាល រហូតបាន១៨ជំនាន់រាប់ទាំងជំនាន់នេះផងដែរ នេះគឺជាសមទ្ធិផលយ៉ាងធំសម្រាប់ការចូលរួមចំណែកកសាងធនធានមនុស្សក៏ដូចជាចូលរួមចំណែកកសាង និងពង្រឹងនូវធនធានមនុស្សមួយ ដែលមិនអាចខ្វះបាន ប្រកបទៅដោយគុណភាព និងបរិមាណ។ ក្នុងនោះដែរ លោកអភិបាលរងខេត្តបានបន្តទៀតថា សមណសិស្ស សិស្សទាំងអស់ ដែលប្រឡងអាហារូបករណ៍ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននាឆ្នាំសិក្សា២០២៥-២០២៦ មានន័យថា ជោគជ័យដ៏ធំក្នុងជីវិត គឺក្មួយៗបានវារចាកអំពើអបាយមុខផ្សេងៗ ជាពិសេសគ្រឿងញៀន ធ្វើយ៉ាងណាប្រឡងឱ្យជាប់ និងរៀនឱ្យចប់យ៉ាងហោចណាស់ត្រឹមបរិញ្ញាបត្រ ក្នុងការរកការងារធ្វើអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាប្រជាពលរដ្ឋល្អ ជាធនធានមនុស្សមួយមិនអាចខ្វះបាន នៅក្នុងសង្គមជាតិ ដែលជាកម្លាំងចលករមួយ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿនថែមទៀត៕