វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៨ មេសា ២០២៥
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះរបស់ខ្លួននៅក្នុងជួររដ្ឋាភិបាលថា អាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង គ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៣ ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ ប្រភពដដែលបានបញ្ជាក់ថា "ដោយមើលឃើញពីសារៈសំខាន់នៃបញ្ហា និងបញ្ហានៃការកំណត់ថ្ងៃបោះឆ្នោតជាសាធារណៈបណ្តោះអាសន្ន ការសម្រេចចិត្ត នឹងត្រូវអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី"។ យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសត្រូវតែធ្វើឡើងក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីតុលាការធម្មនុញ្ញបានសម្រេចដកអតីតប្រធានាធិបតីលោក Yoon Suk Yeol ចេញពីតំណែងកាលពីថ្ងៃទី៤ ខែមេសា ជុំវិញការដាក់ចេញនៅច្បាប់អាជ្ញាសឹក។ គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន តុលាការធម្មនុញ្ញកូរ៉េខាងត្បូងបានសម្រេចជាឯកច្ឆ័ន្ទលើការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol៕