អាជ្ញាធរ​ភ្នំពេញ​ពង្រឹង​ផែនការ​រក្សាសន្តិសុខ​ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

Narith | ថ្ងៃទី 08 ខែ មេសា ឆ្នាំ 2025

​    ភ្នំពេញ៖ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព របៀបរៀបរយឱ្យបានខ្ពស់បំផុត នារសៀលថ្ងៃទី០៨ខែមេសាឆ្នាំ២០២៥នេះ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយកងកម្លាំងសមត្ថកិច្ច មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
   ក្នុងកិច្ចប្រជុំឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការរក្សានូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋជារឿងសំខាន់ណាស់ជាពិសេសងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែយកចិត្តទុកដាក់ការពារសន្តិសុខឱ្យបានល្អបំផុតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ក្នុងនោះបញ្ហារៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថានក៏ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ឱ្យបានល្អបំផុត។ បន្ថែមពីនេះឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីបានណែនាំឱ្យ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យនៅតាមតំបន់មានហានិភ័យ មើលទាំងទីតាំងអាជីវកម្ម និងចុះពិនិត្យដល់គោលដៅសំខាន់ៗមួយចំនួនទៀត ហើយអ្វីដែលនៅមានការខ្វះចន្លោះប្រហោងត្រូវធ្វើឱ្យស្អាត ចំពោះអនាម័យ បរិស្ថាន សំរាម ត្រូវតែស្អាតទាំងអស់ចាប់ពីព្រលានយន្តហោះរហូតដល់កន្លែងស្នាក់នៅ៕