មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង នឹងលាលែងពីតំណែង ខណៈគេរំពឹងថាលោកនឹងឈរឈ្មោះជា បេក្ខជនប្រធានាធិបតី

Narith | ថ្ងៃទី 09 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៩ មេសា ២០២៥

អន្តរជាតិ៖ លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូងបាននិយាយថា លោកនឹងលាលែងចេញពីតំណែងជាប្រធានបក្ស ដោយគេរំពឹងថាអាចនឹងប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនំាគណបក្ស លោកបានគូសបញ្ជាក់ថា "ខ្ញុំនឹងចាប់ផ្ដើមការងារថ្មីចាប់ពីពេលនេះតទៅ"។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិត ឬក៏ទទួលស្គាល់ថារូបលោកនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីឬក៏យ៉ាងណានោះទេ។ លោក Lee មានអាយុ ៦១ឆ្នាំ ធ្លាប់បានបរាជ័យក្រោមថ្វីដៃរបស់លោក Yoon Suk Yeol ក្នុងសំឡេងប្រកៀកប្រតិកគ្នា នៅក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង កាលពី ឆ្នាំ២០២២។ ចំណែកគណបក្សអំណាចប្រជាជន (People Power Party) មានជម្រើសច្រើនក្នុងការតែងតាំងបេក្ខជនប្រធានាធិបតីរបស់ខ្លួន ក្នុងនោះរួមមានរដ្ឋមន្ត្រីក្រសួងការងារ លោក Kim Moon-soon និងចៅហ្វាយក្រុងសេអ៊ូលជាដើម។ ប៉ុន្តែមកទល់នឹងពេលនេះ តាមការស្ទង់មតិបានបង្ហាញថាលោក Lee Jae-myung កំពុងមានប្រជាប្រិយភាពខ្លាំងជាងគេ ហើយអាចនឹងក្លាយជាបេក្ខជនប្រធានាធិបតីនាំមុខគេម្នាក់ ប្រសិនបើរូបលោកប្រកាសឈរឈ្មោះ។ គួរបញ្ជាក់ថា កូរ៉េខាងត្បូង នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៣ ខែមិថុនាខាងមុខនេះ បន្ទាប់ពីអតីតប្រធានាធិបតី លោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង កាលពីថ្ងៃទី៤ ខែមេសា ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤៕