គណៈកម្មាធិការមជ្ឈិមបក្សរបស់វៀតណាមពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ

Narith | ថ្ងៃទី 11 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១១ មេសា ២០២៥
អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (CPV) បានចាប់ផ្តើមកិច្ចប្រជុំពេញអង្គលើកទី១១ របស់ខ្លួននៅទីក្រុងហាណូយ ដោយផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវប្រព័ន្ធនយោបាយ និងដោះស្រាយបញ្ហាបុគ្គលិកសំខាន់ៗ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នៅក្នុងសុន្ទរកថាបើក លោកអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្រ្តរយៈពេលវែងនៃការរៀបចំអង្គភាពរដ្ឋបាលឡើងវិញនៅគ្រប់កម្រិតទាំងអស់។ លោកបានបន្តថា ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន មានបំណងចង់ប្រមូលសំណើ និងដំណោះស្រាយ សំដៅសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ច ៨ ភាគរយ ឬខ្ពស់ជាងនេះ នៅឆ្នាំ២០២៦ អមដោយកំណើនពីរខ្ទង់ជានិរន្តរភាពក្នុងឆ្នាំបន្ទាប់។ គួរបញ្ជាក់ថា គណៈប្រតិភូក៏នឹងរៀបចំសម្រាប់សមាជបក្សជាតិលើកទី១៤ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១៕