កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នារសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រ មន្តសុំសេចក្តីសុខ សេចក្តីចម្រើន នាឱកាសនៃពិធីបុណ្យចូល ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់ នៅពេលដ៏ខ្លីខាងមុខនេះ។ ពិធីនេះប្រព្រឹត្តធទៅក្រោមអធិបតីភាព ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ និង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ព្រមមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងយាយជី តាជីផងដែរ ។
ពិធីនេះបានរៀបចំធ្វើឡើងតាមបែបប្រពៃណីសាសនា ដោយ បាននិមន្តព្រះសង្ឃចំនួន៩អង្គសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំប្រសិទ្ធ ពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ឲ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕