ក្រុមយុវជនខិតខំ ហាត់សមរាំរបាំបុរាណ ប្រពៃណី និងប្រជាប្រិយខ្មែរជាច្រើនទម្រង់ ដើម្បីត្រៀមសម្តែងអបអរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៥

Narith | ថ្ងៃទី 13 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៣.០៤.២០២៥

ក្រុមយុវជនស្ម័គ្រចិត្តជាច្រើនរយនាក់បានខិតខំហាត់សមរាំរបាំបុរាណ ប្រពៃណី និងប្រជាប្រិយខ្មែរ ជាច្រើនទម្រង់ ដើម្បីត្រៀមសម្តែងអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៥ ដែលនឹងរៀបចំឡើង នៅមុខបរិវេណប្រាសាទអង្គរវត្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។ 
ការរៀបចំឱ្យមានកម្មវិធីរបាំនេះឡើង ដើម្បីបំផុសស្មារតីស្រឡាញ់របាំបុរាណប្រពៃណីខ្មែរ ដែលដូនតា បានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេសរួមគ្នាស្រឡាញ់និងអភិរក្ស មរតកវប្បធម៌ជាតិខ្មែរ ឱ្យបានគង់វង្ស ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនមែនត្រឹមតែលើកស្ទួយ វប្បធម៌ អរិយធម៌ និងទេសចរណ៍ ប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងជួយលើកកម្ពស់សេដ្ឋកិច្ចនៅទូទាំងខេត្តសៀមរាប ពោលគឺបានចូលរួមលើក ស្ទួយកម្រិតជីវភាពប្រជាជន ក្នុងនោះក៏មានអាជីវករ អ្នករត់កង់បី  ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងភោជនីយដ្ឋានតូចធំផងដែរ ៕