ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥ចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរទៅកម្សាន្តសប្បាយ

Narith | ថ្ងៃទី 14 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អត្ថបទ៖ ញ៉ែម ចាន់វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

 រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ២០២៥ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរទៅកម្សាន្តសប្បាយ ឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង នាថ្ងៃទី ១៣ មេសា ឆ្នាំ ២០២៥ ស្ថិតនៅមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្ត។

តាមសន្ទរកថាក្នុងព្រឹត្តិការណ៍នេះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បង្ហាញការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តនាពេលនេះរដ្ឋបាលខេត្ត បានសហការយ៉ាងជិតស្និទ្ធ ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដែលបានបែងចែកជា ១០ តំបន់ធំៗ  ដើម្បីផ្ដល់ជូនដល់បងប្អូនមកកម្សាន្តសប្បាយ និងរៀបចំភ្លើងចម្រុះពណ៌ ការប្រគំតន្រ្តី បាញ់កាំជ្រួច ហើយដាក់តាំងផលិតផលតំណាង ធំៗ ខ្នាតយក្សដូចជា ដូងខ្ទិះ ក្រូច ទុរេន និង ណែម ជាដើម ។

ឯកឧត្តម បន្តថា ការបើកព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥នេះ មានការដង្ហែក្បួនព្យុហយាត្រា ធំៗ ចំនួន ៦ ផែនរួមមាន ផែនរបាំត្រុដិ , ផែនទេវតា, ផែនល្បែងប្រជាប្រិយទាញព្រ័ត្រ, ផែនសិល្បករ, ផែនផល្លានុផល  និង ផែនម្ហូបអាហារជាដើម ។

របាយការណ៍ស្វាគមន៍ ក្នុងពិធីនេះដែរ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីទទួលទេវតា ឆ្នាំថ្មី  ឆ្នាំម្សាញ់ និងការកម្សាន្តសប្បាយរីករាយឆ្នាំថ្មី ព្រមទាំងបណ្តុះស្មារតីយុវជន បង្កើតសាមគ្គីភាព ភាពស្និទ្ធ ស្នាល រវាងយុវជនជាមួយប្រជាពលរដ្ឋ ក៏ដូចជាផ្តល់ឱកាសដល់យុវជន បង្ហាញសមត្ថភាព ឆន្ទៈ ការលះបង់ និងការប្រឹងប្រែង តាមរយៈការចូលរួមរៀបចំពិធីបុណ្យប្រពៃណីជាតិខ្មែរ ហើយអាចចូលរួមដោយធ្វើការងារស្ម័គ្រចិត្ត ផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក  ។ក្រៅពីនេះ ព្រឹត្តិការណ៍សង្ក្រាន្ត បង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងការរស់នៅ របស់ប្រជាពលរដ្ឋ ជូនភ្ញៀវជាតិ និង អន្តរជាតិ ។

សម្តេច ក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានថ្លែងអំណរអរគុណ ចំពោះរដ្ឋបាលខេត្តបាត់ដំបង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តក្នុងឆ្នាំនេះ ប្រកបដោយភាពច្នៃប្រឌិត និងបានខិតខំប្រឹងប្រែង ក្នុងរយៈពេលកន្លងមកនេះ ។ សម្តេចបានកោតសរសើរ ដល់ក្រុមការងារ ចុះជួយខេត្ត បានខិតខំរក្សា សុខសន្តិភាព និងបង្កើនការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច នៅក្នុងខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា សង្ក្រាន្តបាត់ដំបង ២០២៥ ចាប់ផ្តើម ពីថ្ងៃបើកតទៅ រហូតដល់ ថ្ងៃទី ១៦ មេសា ឆ្នាំ ២០២៥ ៕