វិទ្យុជាតិកម្ពុជា អេង នារីរត៍
ភ្នំពេញ ៖ នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន៣គ្រឿងដែលមាននាវិកជិត៣០០នាក់បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃ២៨ខែមេសា ដល់ថ្ងៃ១ខែឧសភា ។
នាវាទាំង៣គ្រឿងនេះ ទី១-មានឈ្មោះ REZKIY លេខ 343 , ទី-២ HERO លេខ 339 និងទី៣-ឈ្មោះ ECHENGA។
នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីទាំង៣គ្រឿងនេះ ដឹកនាំដោយលោក វរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី ជាប្រធានប្រតិភូ ។
នាឱកាសដំណើរទស្សនកិច្ចនេះ លោក វរនាវីឯក ALEKSEI ANTSIFEROV នឹងដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសមជាមួយឯកឧត្ដម
ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ , មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងមេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ។
ជាមួយគ្នានេះដែរ ក៏នឹងមានការលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរ៕