កូរ៉េខាងត្បូង និងវៀតណាមបានសន្យាកិច្ចសហប្រតិបត្តិការ ខណៈដែលពន្ធគយរបស់អាមេរិកកំពុងកើនឡើង

Narith | ថ្ងៃទី 17 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ មេសា ២០២៥

អន្តរជាតិ៖ ប្រទេសកូរ៉េខាងត្បូង និងវៀតណាមបានឱ្យដឹងថា ពួកគេបានព្រមព្រៀងសហការគ្នាយ៉ាងជិតស្និទ្ធបន្ទាប់ពីការប្រកាសពន្ធរបស់សហរដ្ឋអាមេរិក ដែលបង្កបញ្ហាប្រឈមធំសម្រាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងសម្រាប់ក្រុមហ៊ុនដូចជា Samsung Electronics ជាមួយនឹងការវិនិយោគដ៏ធំនៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រសួងការបរទេសវៀតណាមបាននិយាយថា ប្រទេសទាំងពីរកំពុងស្វែងរកការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ទៅចំនួន ១៥០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ក្នុង "លក្ខណៈកាន់តែមានតុល្យភាព និងនិរន្តរភាព"។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានជួបសមភាគីវៀតណាម ដោយកាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមផងដែរ ដើម្បីពិភាក្សាអំពីការឆ្លើយតបទៅនឹងពន្ធដែលកំពុងកើនឡើង។ វៀតណាមបាននិយាយថា ខ្លួនកំពុងលើកទឹកចិត្តធុរកិច្ចកូរ៉េខាងត្បូងឱ្យពង្រីកប្រតិបត្តិការក្នុងប្រទេសវៀតណាម ដោយមានអាទិភាពក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អេឡិចត្រូនិក គ្រឿងអេឡិចត្រូនិក និងថាមពលកកើតឡើងវិញ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាមបាន និយាយថា លើកម្រិតពហុភាគី ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ដែលមានការព្រួយបារម្ភទៅវិញទៅមក។ គួរបញ្ចាក់ថា ពន្ធគយរបស់លោក Trump រួមមានពន្ធ ៤៦% លើការនាំចូលពីវៀតណាម និង ២៥% លើការនាំចូលពីកូរ៉េខាងត្បូង៕