ឯកឧត្តម ស៊ី ជីនពីងប្រធានាធិបតីចិន ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃ

Narith | ថ្ងៃទី 17 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ លោកចេម ហួត ,លោក យីវិច្ឆិការ លោក ជូន បូណា (វីដេអូអៀត វន់ )

ភ្នំពេញ៖ ឯកឧត្តម ស៊ី ជីន ពីងប្រធានាធិបតីចិន ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេដងបន្ថែមលើចំណងមិត្តភាពដែកថែបដែលមានស្រាប់។
តាមយន្តហោះពិសេស នៅម៉ោងជាង១០ព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា ស្តេចយាង ព្រមទាំងឥស្សរជនជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបបានយាង និងអញ្ចើញទៅទទួល ស្វាគមន៍ ឯកឧត្តមប្រធានាធិបតីចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ជាមួយគ្នានេះ ក៏មានថ្នាក់ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករបានឈរនៅតាមដងផ្លូវហើយកាន់ទង់ជាតិកម្ពុជា-ចិន ជាមួយនឹងការបង្ហូតទង់ជាតិកម្ពុជា និងចិន អមជាមួយនឹងរូបថត ឯកឧត្តម ស៊ី ជីនពីង និងព្រះឆាយាល័ក្ខណ៍ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស ដែលបាន ទៅទទួលដំណើរមកដល់របស់ ឯកឧត្តម ស៊ី ជីនពីង បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋចិននៅកម្ពុជានេះ ពិតជាបង្ហាញឱ្យឃើញពីទំនាក់ទំនង ដ៏រឹងមាំលើគ្រប់វិស័យ ជាមួយនឹងផលប្រយោជន៍ជាច្រើនថែមទៀតសម្រាប់ប្រទេសយើងទាំងពីរ។
  លោកហួត សេងហុង ជាគ្រូបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន បានបង្ហាញការពេញចិត្តចំពោះវត្តមានប្រធានាធិបតីចិនមកកម្ពុជានេះ ។
«យើងមានទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចប្រទេសទាំងពីរ ក្នុងការនាំចេញនាំចេញរវាងផលិតផលប្រទេសទាំងពីរមានភាពល្អប្រសើរច្រើន។ មានរោងចក្រចិនផ្តល់ការងារដល់ស្រុកខ្មែរយើង  អ៊ីចឹងអនាគតទៅសង្ឃឹមថា បានល្អច្រើន ។ ឃើញថាជំនួយឥតសំណងរបស់ចិនហ្នឹងច្រើនមែនដើម្បីសាងសង់ស្ពាន ផ្លូវថ្នល់ ឃើញមានឈ្មោះគាត់ស៊ីជីងពីង។»
  ចំណែកលោកស្រី គឹម សុថ្ថារ៉ាវី ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូលរាជធានីភ្នំពេញបានបង្ហាញការសប្បាយរីករាយ និងសង្ឃឹមថាក្រោយដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋចិននៅកម្ពុជានេះ នឹងនាំមកនូវវិនិយោគិនចិនកាន់តែច្រើនមកកម្ពុជា។
  « ស្នើឱ្យនាំវិនិយោគធំៗមកម្ពុជាយើងកាន់តែច្រើនដូចជាមកធ្វើរោងចក្រ  ផ្នែកឧស្សាហកម្ម ពាណិជ្ជកម្មអ៊ីចឹង ដើម្បី ឱ្យប្រទេសយើងកាន់តែរីកចម្រើន »។
  ជាមួយគ្នានេះ កញ្ញាសុជាតិ ជាសិស្ស បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះវត្តមានរបស់ប្រធានាធិបតីចិនមកកម្ពុជាពេលនេះ ។
« មានអារម្មណ៍ថាសប្បាយចិត្ត ហើយគិតថាគាត់មកនេះ នាំការងារជាច្រើនមកកម្ពុជា  ជួយផ្នែករោងចក្រ និងសេដ្ឋកិច្ចយើងកាន់តែល្អលក្ខណៈថា ជាមិត្តយិនស៊ិន» 
   យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឱ្យដឹងថា ពេលរសៀលថ្ងៃទី១៧ដដែលនេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី  និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ បន្ថែមពីនេះ ឯកឧត្តមប្រធានាធិបតី នឹងជួបពិភាក្សាជាមួយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្ដូរយោបល់ អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
កម្ពុជាបានចាត់ទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ។
មានឯកសារជាច្រើន ដែលរំពឹងថានឹងត្រូវបានចុះហត្ថលេខា ក្នុងឱកាសទស្សនកិច្ចនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនានា។

សូមបញ្ជាក់ថា កម្ពុជា និងចិន បានចាប់ផ្តើមបង្កើតទំនាក់ទំនងគ្នាជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមព្រះរាជតម្រិះព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជាន់មុនរបស់ រដ្ឋាភិបាលចិន។ ការភ្ជាប់ទំនាក់ទំនងនេះ បន្ទាប់ពីមានជំនួបរវាងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង លោក ចូវ អេនឡាយ នៅក្នុងទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ី ក្នុងពេលចូលរួមសន្និសីទមិនចូលបក្សសម្ព័ន្ធនាខែមេសា ឆ្នាំ១៩៥៥។ចំណងទាក់ទងការទូតរយៈពេលជិត៧០ឆ្នាំកន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសកម្ពុជា និងចិន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរ។ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយគ្នាលើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយទទួលបានសមិទ្ធផល យ៉ាងច្រើនទៀតផង ៕