វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៧ ០៤ ២០២៥
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា រយៈពេល៥ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពោលគិតចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ កើតមានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ចំនួន៤៤លើក បណ្ដាលឱ្យមនុស្សស្លាប់៣៦នាក់ និងរបួសធ្ងន់ស្រាល ៦៦នាក់ បើធៀបទៅនឹងរយ:ពេលដូចឆ្នាំ២០២៤ គឺមានការថយចុះតិចតូចបំផុត។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានគួសបញ្ជាក់ថា កត្តាដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយ:ពេល៤ថ្ងៃនេះ គឺ ដោយសារការបើកបរលឿនលើសល្បឿនកំណត់, បើកបរមិនប្រកាន់ស្តាំ, វ៉ាជែងគ្រោះថ្នាក់, បត់គ្រោះថ្នាក់ ,មិនគោរពសិទ្ធិ និងបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ជាពិសេសនៅពេលយប់។
កាលពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ ក្នុងរយ:ពេល៤ថ្ងៃកម្ពុជា កើតមានគ្រោះថ្នាក់ចរាចរ ទូទាំងប្រទេសកើតមានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ចំនួន ៥០លើក បណ្ដាលឲ្យមនុស្សស្លាប់៣៩ និងរបួសធ្ងន់ស្រាល៩៦នាក់៕