លោក Wang Yi បាននិយាយថា ចិន និងវៀតណាមជំរុញកិច្ចសហ ប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ

Narith | ថ្ងៃទី 21 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២១ មេសា ២០២៥

អន្តរជាតិ៖ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបាននិយាយថា មេដឹកនាំវៀតណាម និងចិន បានព្រមព្រៀងគ្នាក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ទៅកាន់កម្រិតថ្មីមួយ គុណភាពខ្ពស់ និងកាន់តែស៊ីជម្រៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xi Jinping ទៅកាន់ប្រទេសចំនួនបីនៅអាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម លោក Wang បាននិយាយថា ឆ្នាំនេះគឺជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ លោក Xi បានជ្រើសរើសប្រទេសវៀតណាមជាកន្លែងឈប់ដំបូងក្នុងដំណើរទស្សនកិច្ចបរទេសរបស់លោកក្នុងឆ្នាំ២០២៥ ខណៈដែលលោក To Lam ក៏បានជ្រើសរើសប្រទេសចិនជាគោលដៅក្រៅប្រទេសដំបូង បន្ទាប់ពីលោកទទួលតួនាទីជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមកាលពីឆ្នាំមុន។ លោក Wang បានសង្កត់ធ្ងន់ថា ក្នុងដំណើរទស្សនកិច្ចនេះមេដឹកនាំវៀតណាម និងចិនបានសន្យាពន្លឿនការកសាងសហគមន៍ចិន-វៀតណាមជាមួយនឹងអនាគតរួមគ្នា ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងរួមគ្នាលើកកម្ពស់បុព្វហេតុសង្គមនិយមក្នុងពេលមានការផ្លាស់ប្តូរទិដ្ឋភាពពិភពលោក។ គួរបញ្ជាក់ថា លោក Wang បានបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៤៥ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិ បត្តិការប្រកបដោយប្រសិទ្ធភាព គុណភាពខ្ពស់ និងសំខាន់រវាងប្រទេសទាំងពីរ និងបង្កើនល្បឿននៃការតម្រឹមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ពួកគេ៕