នៅថ្ងៃសុក្រ ស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖ « រួមគ្នានិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!»

009 | ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2025

សូមគោរពជម្រាបជូនថា ដើម្បីចូលរួមយុទ្ធនាការ«និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» នៅថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះ វេលាម៉ោង ១១:០០នាទី ដល់ម៉ោង១២:០០ នាទីថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជំហានដំបូង»នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «រួមគ្នានិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!»។ តើអ្វីទៅជា«ព័ត៌មានក្លែងកា្លយ»? តើវាមានផលវិបាកអវិជ្ជមានចំពោះនយោបាយ សង្គម-សេដ្ឋកិច្ចកំរិតណា? តើអ្វីទៅជាផែនការយុទ្ធសាស្ត្រ និងយន្តការឆ្លើយតបក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង«ព័ត៌មានក្លែងក្លាយ»? ឯកឧត្ដម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន

នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង  និងរង់ចាំឆ្លើយតបរាល់ចម្ងល់ របស់លោកអ្នកនាងជុំវិញប្រធានបទនេះ។

ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ ០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨ / ០១០ ២២៧ ៩១៨។

ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

នៅថ្ងៃសុក្រ ស្អែកនេះ វិទ្យុជាតិកម្ពុជា នឹងពិភាក្សានូវប្រធានបទស្ដីពី៖ « រួមគ្នានិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!»