ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាឧត្តមប្រយោជន៍សម្រាប់ជួយដល់អាយុជីវិតមនុស្សទាំងឡាយ

Narith | ថ្ងៃទី 24 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥

MC. ក្នុងឱកាសបើកយុទ្ធនាការផ្តល់ឈាម ក្រោមប្រធានបទ«បរិច្ចាគឈាមសង្រ្គោះជីវិត» លោក អភិបាលរងខេត្តសៀមរាបបានចាត់ទុក ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាឧត្តមប្រយោជន៍សម្រាប់  ជួយដល់អាយុជីវិតមនុស្សទាំងឡាយ ដែលត្រូវការឈាមជាចាំបាច់ដើម្បីសង្រ្គោះជីវិត។

លោកនាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថា ទន្ទឹមនិងការយកចិត្តទុកដាក់ កសាង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យឱ្យកាន់តែរីកចម្រើនជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់កម្ពុជាហើយនោះ រដ្ឋបាលខេត្តសៀមរាបបានយកចិត្តទុកដាក់ខ្ពស់ លើកិច្ចសហការចូលរួមក្នុងចលនាផ្សព្វផ្សាយ អប់រំសុខភាព ការលើកកម្ពស់សុខភាពដល់សហគមន៍ និងប្រយុទ្ធប្រឆំាងជំងឺឆ្លងក្នុងមូលដ្ឋាន ខេត្តសៀម រាប ។ ជាក់ស្តែង យុទ្ធនាការផ្តល់ឈាមដោយស្ម័គ្រចិត្ត ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុនទឹកពិសាវីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមនាពេលនេះ បានបង្ហាញយ៉ាងច្បាស់ថា ការសង្រ្គោះជីវិតរបស់ជនរងគ្រោះ ដែលកំពុងសម្រាកនៅតាមមន្ទីរពេទ្យគឺពិតជាមានសារៈសំខាន់ណាស់  ព្រមទាំងបានបង្ហាញកាតព្វកិច្ចជាពលរដ្ឋម្នាក់ឆ្លើយតបចំពោះសង្គមជាតិយ៉ាងពិតប្រាកដ។
លោកអភិបាលរងខេត្តសៀមរាបក៏បានលើកទឹកចិត្ត និងថ្លែងអំណរគុណដល់វិស័យឯកជន លោកគ្រូ អ្នកគ្រូ យុវជនស្ម័គ្រចិត្ត ប្អូនៗ ក្មួយៗសិស្សនិស្សិតមកពីបណ្តាសកលវិទ្យាល័យនានា ដែលបានលះបង់ ពេលវេលា ធនធាន អញ្ជើញចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ញាំងឱ្យដំណើការនេះប្រព្រឹត្តិទៅដោយអធិកអធម សម្រាប់ជាឧត្តមប្រយោជន៍ជួយដល់អាយុជីវិត មនុស្សទាំងឡាយ។
 ការផ្តល់ឈាមក្នុងយុទ្ធនាការនាពេលនេះ  បង្ហាញបញ្ជាក់យ៉ាងច្បាស់ថា ការសង្រ្គោះជីវិត របស់ជនរងគ្រោះ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យគឺពិតជាមានសារៈសំខាន់ហើយជាអំពើមួយ ដែលបង្ហាញពីមនុស្សធម៌ ក៏ជាពលរដ្ឋម្នាក់ ដែលបានឆ្លើយតបកាព្វកិច្ច និងភារកិច្ចរបស់សង្គម ពិតប្រាកដ។ ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត ព្រោះនេះជាកាយវិការប្រកបដោយមនុស្សធម៌ និងមានតម្លៃដែលប្រជាពលរដ្ឋទាំងអស់គួរចូលរួម។

បើតាមលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ក្នុងយុទ្ធនាការ ផ្តល់ឈាមនាឱកាសនោះថា ការបរិច្ចាគឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសង្គមជាតិ ជាពិសេសសម្រាប់ខ្លួនឯងដូចជា៖ ការបរិច្ចាគឈាមម្តង យើងទទួលបានការពិនិត្យពិគ្រោះសុខភាពម្តង ឱ្យយើងបានដឹងពីស្ថានភាព ជំងឺឆ្លងផ្សេងៗដូចជា៖ ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍។ល។ ហើយក្រុមការងារនៃមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម នឹងរក្សាការសម្ងាត់ជូន។ ជួយកាត់បន្ថយផងដែរ នូវហានិភ័យនៃជំងឺមហារីកនានា។ កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមាន ផលប៉ះពាល់ដល់ថ្លើម និងលំពែង។ ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ អ្នកនឹងមានភាពសប្បាយរីករាយ នៅពេលអ្នកអាចក្លាយជា ជំនួយការខានមិនបានម្នាក់សម្រាប់ វេជ្ជបណ្ឌិត ក្នុងការសង្គ្រោះជីវិតអ្នកជំងឺ៕