សិក្ខាសាលា​ ស្តីពី​ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយក្នុងវិស័យកីឡា​ នឹងធ្វេីឱ្យមន្រ្តីជំនាញក្រសួងព័ត៌មាន​ទទួលបានគន្លឹះល្អៗសម្រាប់ការងារព័ត៌មានលេីវិស័យកីឡា

Narith | ថ្ងៃទី 26 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា​  ធីណា ឌីណេ
​        ឯកឧត្តមបណ្ឌិត​ឆាយ​ សុផល​ រដ្ឋលេខាធិការក្រសួងព័ត៌មាន​ តំណាង
ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ២០២៥​ បានអញ្ជើញបើកសិក្ខាសាលាស្តីពី ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយក្នុងវិស័យកីឡាដោយបានចាត់ទុក ប្រព័ន្ធផ្សព្វផ្សាយគឺមានឥទ្ធិពលក្នុងការបញ្ជ្រាបដំណឹង និងព័ត៌មានលើគ្រប់
វិស័យ និយាយដោយឡែកគឺវិស័យកីឡា ទៅកាន់មហាជនគ្រប់ទិសទី។ ឯកឧត្តមបន្តថា​ បច្ចុប្បន្ននេះ​ មន្រ្តីក្រសួងព័ត៌មានមួយចំនួន​ មានចំណេះជំនាញ និងបទពិសោធន៍យ៉ាងក្រាសក្រែលពាក់ព័ន្ធនឹងប្រព័ន្ធ
ផ្សព្វផ្សាយ និងព័ត៌មានលើប្រធានបទគ្រប់ជំពូក និយាយដោយឡែកវិស័យកី
ឡា។ ទន្ទឹមនឹងនោះ​ អ្វីដែលមិនអាចបំភ្លេចបាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ក៏ដូចជាអាស៊ាន
ទាំងមូលផងដែរ គឺនៅឆ្នាំ២០២៣ ជាពេលវេលាដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង រៀបចំព្រឹត្តិការណ៍ Sea Games និង ASEAN Para
Games គឺអ្វីៗបានប្រព្រឹត្តទៅប្រកបដោយរលូន និងមហាជោគជ័យ។
ឯកឧត្តមបញ្ជាក់ថា​ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ Sea Games និង ASEAN_Para_Games
ក្រសួងព័ត៌មានតាមរយៈអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែលក្នុងរយៈពេល
ការប្រកួតនៃព្រឹត្តិការណ៍ ខណៈដែលអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយក
ដ្ឋានទូរទស្សន៍ជាតិកម្ពុជា អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក៏ដូចជា
ក្រុមការងារ Apps របស់ក្រសួង បានផ្សព្វផ្សាយបន្តផ្ទាល់ជូនទៅមហាជនជាតិ
និងអន្តរជាតិប្រកបដោយជោគជ័យ។ នេះគឺជាមោទនភាពបំផុត ហើយជាបទពិសោធន៍ដែលអ្នកជំនាន់ក្រោយត្រូវយកទៅរៀនសូត្រ និងដកស្រង់បទ​ ពិសោធន៍។ 
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការផលិតអត្ថបទស្ដីពីកីឡា ក៏ដូចជាស្ប៉ត់ពាណិជ្ជកម្ម
ស្ដីពីកីឡារបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា នៅមានកម្រិត ខណៈ​ បទពិសោធន៏នឹងជំនាញយកព័ត៌មាន នឹងការធ្វើអត្ថាធិប្បាយព័ត៌មាន ក៏ដូចជាថតរូប និងទូរទស្សន៍
ផ្នែកកីឡាក៏មានកំណត់។ ឯកឧត្តមបន្ថែមទៀតថា​ កន្លងមកឃើញប្រព័ន្ធផ្សព្វផ្សាយ
មួយចំនួនបានផ្សាយផ្ទាល់ពីកីឡា ហេីយមានភាគច្រើនបាល់ទាត់ និងប្រដាល់។​ ឆ្លងកាត់បទពិសោធនេះ ឯកឧត្ដមជឿជាក់ថា កិច្ចសហការរវាងក្រសួងព័ត៌មាននិង ក្រុមហ៊ុន RSM Sport ជាពិសេសការពិភាក្សាគ្នានៅក្នុងសិក្ខាសាលានា
ព្រឹកនេះ ពិតជាអាចស្វែងរកគន្លឹះល្អៗសម្រាប់ការងារព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយលើវិស័យកីឡា។
ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្ដម ជឿជាក់ថា​  ការពិភាក្សា
នៅក្នុងសិក្ខាសាលានាឱកាសនេះ​ និងទទួលបានផ្លែផ្កា ឈានទៅរៀបចំវេទិកាស្ដីពី «ប្រព័ន្ធ
ផ្សព្វផ្សាយកម្ពុជា-អន្តរជាតិសម្រាប់កីឡា» នាចុងឆ្នាំ២០២៥ ប្រកបដោយជោគជ័យ៕