មីស៊ីលរបស់រុស្ស៉ីបានសម្លាប់មនុស្ស ៤ នាក់នៅទីក្រុង Mykolaiv ភាគខាងត្បូងអ៊ុយក្រែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a18-89

a20-85

a19-69

អន្តរជាតិ៖ ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើទីក្រុង Mykolaiv ភាគខាងត្បូងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និង ៥នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ ទីបញ្ជាការយោធារបស់អ៊ុយក្រែននៅភាគខាងត្បូងប្រទេស បាននិយាយថា "ខ្មាំងបន្តការវាយប្រហារដោយគ្រាប់ផ្លោងនៅភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន និងបានវាយប្រហារក្រុង Mykolaiv ទាំងកណ្តាលថ្ងៃ"។ របាយការណ៍បានបន្ថែមថា ផ្ទះសំបែងរបស់ឯកជន រថយន្ត និងកន្លែងឧស្សាហកម្ម ក៏ត្រូវបានរងការខូចខាតផងដែរ។ គួរជម្រាបថា ក្រុង Mykolaiv ក៏ត្រូវបានគេកំណត់គោលដៅផងដែរ ក្នុងអំឡុងពេលការវាយលុកទូទាំងប្រទេសរបស់រុស្ស៊ី ដែលបានបំផ្លាញរោងចក្រថាមពល និងបង្អាក់ការផ្គត់ផ្គង់អគ្គិសនីដល់មនុស្សរាប់ពាន់នាក់។ លោក ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះសារលើប្រព័ន្ធ X ថា កាលពីយប់កន្លងទៅរុស្ស៉ីបានបាញ់មីស៉ីលសរុបជាង ៤០គ្រាប់ និងយន្តហោះដ្រូនជាង ៤០គ្រឿងមកលើអ៊ុយក្រែន ខណៈមីស៉ីល និងដ្រូនទាំងនោះមួយចំនួនត្រូវបានបាញ់ទម្លាក់៕

Comments

Related posts