កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសន្និសីទរដ្ឋមន្ត្រីនៃអង្គការ OECD

វិទ្យុជាតិកម្ពុជា៖

ទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ — ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលសន្និសីទ OECD ក្នុងទីក្រុងប៉ារីស ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ សន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អង្គការ OECD បានប្រមូលផ្តុំ មេដឹកនាំពិភពលោកមកជួបជុំគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម និងជំរុញសកម្មភាពបរិវត្តកម្ម វិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុង បទ អន្តរាគមន៍ ជូនដល់អង្គ សន្និសីទ ឯកឧត្តម រដ្ឋមន្ត្រី បាន បញ្ជាក់ ពី ការ ផ្តល់សារៈសំខាន់ របស់ កម្ពុជាដល់សមាហរណកម្ម  តំបន់នានា ជាពិសេស តាមរយៈ ស្ថាប័ន តំបន់ដូចជា អាស៊ាន ដើម្បី ជំរុញ កំណើន សេដ្ឋ កិច្ច និង បង្កើន ទំនាក់ទំនង ពាណិជ្ជកម្ម។ ឯកឧត្តមបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមផ្សេងៗរបស់ កម្ពុជា ក្នុង  ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ ដូចជាការ កែ លម្អបរិយា កាស ធុរកិច្ច និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។

យុទ្ធសាស្ត្រស្នូលមួយនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាគឺផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ ដែលផ្តល់អាទិភាពដល់អភិបាលកិច្ច ការអប់រំ ការស្រាវជ្រាវ កិច្ចសហប្រតិ បត្តិ ការ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី។ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់បន្ថែមដល់អង្គសន្និសីទអំពីសារៈ សំខាន់ នៃការអភិវឌ្ឍមូលធនមនុស្ស និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាទៅក្នុង សហគ្រាស ពិសេសក្នុងវិស័យឯកជន ដើម្បីឱ្យពួកគេបង្កើនផលិតភាព និងរួមចំណែកកាន់តែប្រសើរដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ កម្ពុជាក៏បានបង្ហាញជំហក្នុងការជំរុញបរិយាប័ន្ន សមធម៌ និងនិរន្តរភាព ក្នុងការអភិវឌ្ឍ
វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលស្របតាមកម្មវត្ថុនៃគណៈកម្មា ធិការសម្រាប់ គោល នយោ បាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ (CSTP 2024) ។ 

ឯកឧត្តមបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ កិច្ចសហប្រតិ បត្តិការអន្តររដ្ឋាភិបាល និងអន្តរវិស័យ ដើម្បី ជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព និង ធានាបាននូវ អត្ថប្រ យោជន៍សង្គមពីការ រីកចម្រើនផ្នែកបច្ចេក វិទ្យា។ ឯកឧត្តមក៏បាន អំពាវនាវ ឱ្យមាន កិច្ច ខិត ខំ ប្រឹង ប្រែងក្នុងការ សហការ បង្កើត ផែនទី បង្ហាញ ផ្លូវ វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយ ប្រើ កម្លាំង រួម  ដើម្បីកសាង អនាគតមួយដែលកាន់តែមាននិរន្តរភាព ។

អង្គការ OECD បានកំណត់អាទិភាពមួយចំនួនរបស់សម្រប់សន្និសីទនេះ ផ្តោតលើការដោះស្រាយ បញ្ហា ប្រឈមរួម និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អាទិភាព ទាំងនោះរួមមានការបង្កើតគោលនយោបាយអភិបាលកិច្ចរហ័សរហួន ការលើកកម្ពស់ជីវសេដ្ឋ កិច្ច  ដែល មានភាពធន់ ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ស្រាវ ជ្រាវ និងការបង្កើនទំនុកចិត្តសង្គមលើគំនិតផ្តួចផ្តើមផ្នែកវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងការជំរុញនវានុវត្តន៍ អ្នករៀបចំ គោលនយោបាយដែលចូលរួមក្នុងសន្និសីទនេះក៏មានបំណងផ្តល់អាទិ ភាព លើក្រមសីលធម៌នៃការអភិវឌ្ឍបច្ចេកវិទ្យា និងអត្ថប្រយោជន៍សង្គមផងដែរ។

នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាមានការវិវត្តជឿនលឿនយ៉ាងឆាប់រហ័ស ហើយបញ្ហាសកលកាន់តែមាន ភាពស្មុគស្មាញ, ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺ ជារឿងមិនអាចខ្វះបាន។ ការបញ្ជាក់ជំហ បុរេសកម្មរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ស្រប តាម កិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់សហគមន៍អន្តរជាតិ   ក្នុងការ ជំរុញ សក្តានុពលនៃបរិវត្តកម្មវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់វិបុលភាពសង្គម៕photo_2024-04-24_12-14-36photo_2024-04-24_12-14-27photo_2024-04-24_12-14-20photo_2024-04-24_12-14-11

Comments

Related posts