លោក Stoltenberg៖ ការចូលជាសមាជិកណាតូរបស់ស៊ុយអែតបង្ហាញពី "ការបរាជ័យ" របស់ លោក ពូទីន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a11-37

a12-37

អន្តរជាតិ៖ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបាននិយាយថា ការចូលជាសមាជិករបស់ស៊ុយអែតទៅក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិកបង្ហាញថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបាន "បរាជ័យ" នៅក្នុងយុទ្ធសាស្ត្ររបស់គាត់ក្នុងសង្គ្រាមអ៊ុយក្រែន ដើម្បីធ្វើឱ្យសម្ព័ន្ធភាព មួយនេះចុះខ្សោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ លោក Stoltenberg បាននិយាយថា ការលុកលុយរបស់វិមានក្រឹមឡាំង មិនត្រឹមតែជំរុញឱ្យអតីតប្រទេសមិនចូលបក្សសម្ព័ន្ធដូចជាស៊ុយអែត និងហ្វាំងឡង់ នៅក្រោមឆ័ត្រការពារជាតិរបស់អង្គការណាតូប៉ុណ្ណោះទេ ប៉ុន្តែថា "ពេលនេះប្រទេសអ៊ុយក្រែនកាន់តែខិតជិតចូលជាសមាជិកអង្គការណាតូ ជាងពេលណាៗទាំងអស់"។ លោក Stoltenberg បានថ្លែងថា "នៅពេលដែលប្រធានាធិបតី ពូទីន បានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំកាលពីពីរឆ្នាំមុន លោកចង់កាត់បន្ថយចំនួនសមាជិករបស់អង្គការណាតូ និងរឹតបន្តឹងការគ្រប់គ្រងលើប្រទេស ជិតខាង។ លោក ពូទីន ចង់បំផ្លាញអ៊ុយក្រែនជារដ្ឋអធិបតេយ្យមួយ ប៉ុន្តែគាត់បានបរាជ័យ"។ លោកបានបន្តថា "អង្គការណាតូ ផ្ទុយទៅវិញបានក្លាយជាធំជាងមុន និងខ្លាំងជាងមុន"៕

Comments

Related posts