លោក បៃដិន និងលោក ត្រាំ នាំមុខរៀងៗខ្លួនក្នុងថ្ងៃបោះឆ្នោត Super Tuesday

 

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន 

IMG_3204

 

អន្តរជាតិ៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក និងលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី អាមេរិក ត្រូវបានរាយការណ៍ថា កំពុងឆ្ពោះទៅរកជ័យជម្នះរៀងៗខ្លួនក្នុងការបោះឆ្នោតបឋម ឬការបោះឆ្នោត ជ្រើសរើសបេក្ខជនប្រធានាធិបតីនៅក្នុងថ្ងៃបោះឆ្នោត Super Tuesday ខណៈមានការរំពឹងកាន់តែខ្ពស់ ថាគូប្រជែងទាំង២ នឹងត្រូវតតាំងគ្នាសាជាថ្មីក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ តាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋក្នុងរដ្ឋ Alabama,  Arkansas, Colorado, Maine, North Carolina, Oklahoma, Tennessee, Texas និងរដ្ឋ Virginia  ខណៈលោក បៃដិន ទទួលបានជ័យជម្នះយ៉ាងងាយស្រួលក្នុងរដ្ឋ Alabama, Arkansas, Colorado, Iowa, Maine, Massachusetts, North Carolina, Oklahoma, Tennessee, Texas, Vermont និងរដ្ឋ Virginia។ ជ័យជម្នះរបស់លោក ត្រាំ ត្រូវបានគេមើលឃើញនឹងបិទបញ្ចប់ ក្ដីសង្ឃឹមក្នុងការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សសាធារណរដ្ឋរបស់លោកស្រី Nikki Haley ដែលបច្ចុប្បន្នជាគូប្រជែងតែម្នាក់គត់របស់លោក ត្រាំ។ គួរបញ្ជាក់ថា ថ្ងៃបោះឆ្នោត Super Tuesday គឺជាថ្ងៃដ៏សំខាន់មួយដែលរដ្ឋចំនួន១៥ នៅក្នុងសហរដ្ឋអាមេរិក បោះឆ្នោតជ្រើសរើសបេក្ខជន ប្រធានាធិបតីក្នុងថ្ងៃតែមួយ៕

Comments

Related posts