ប្រមុខ UN ព្រមានថា ពិភពលោកកំពុងធ្លាក់ចូលក្នុងយុគសម័យនៃភាពចលាចល

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a9-169

a8-178

អន្តរជាតិ៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា ពិភពលោកកំពុងធ្លាក់ចូលក្នុង "យុគសម័យនៃភាពចលាចល" ខណៈក្រុមប្រឹក្សាសន្តិសុខដែលពោរពេញដោយការបែកបាក់មិនអាចដោះស្រាយបញ្ហាសំខាន់ដូចជាសង្រ្គាមរវាង អ៉ីស្រាអែល និងក្រុមហាម៉ាសជាដើម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រមុខ UN រូបនេះក៏បានព្រមានដែរថាប្រសិនបើកងទ័ពអ៉ីស្រាអែលពិតជាបង្កើនការវាយប្រហារលើទីក្រុង Rafah នោះវានឹងធ្វើឱ្យវិបត្តិមនុស្សធម៌ ដែលកំពុងតែអាក្រក់ស្រាប់ទៅហើយនោះកាន់តែយ៉ាប់យ៉ឺន ដែលអាចនឹងបង្កផលវិបាកដល់តំបន់ទំាងមូល។ "នេះគឺជាពេលវេលាសម្រាប់បទឈប់បាញ់ មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ"។ លោក Guterres បន្ថែមទៀតថា "ពិភពលោករបស់យើងកំពុងធ្លាក់ចូលក្នុងយុគសម័យភាពចលាចល និងពោរពេញ ដោយគ្រោះថ្នាក់ហើយមិនអាចព្យាករទុកជាមុនបាន"។ គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក Guterres កើតមានឡើងក្នុងពេលសង្រ្គាមក្នុងតំបន់ហ្គាហ្សាបានចូលដល់ខែទី ៥ ហើយចាប់តាំងពីអ៉ីស្រាអែលប្រកាសសង្រ្គាមជាមួយក្រុមហាម៉ាស ចំពោះការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលកាល ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

Comments

Related posts